កំលាំងនគរបាលខេត្ត​កំពង់ចាមឃាត់មនុស្ស៧នាក់​ ពាក់ព័ន្ធ​ថ្នាំ​ញៀន​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ នៅថ្ងៃទី១៩​ ខែមករា​ ឆ្នាំ​២០១៨ វេលាម៉ោង១១និង៣០នាទី នៅចំណុចវត្តស្វាយតានង់ ស្ថិតក្នុងភូមិស្វាយតានង់ ឃុំព្រែករំដេង ​ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កំលាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រីសន្ធរ​ បានបេីកកិច្ចប្រតិបត្តិការបង្ក្រាបករណី​ចែកចាយ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ​ក្នុង​នោះឃាត់ជនសង្ស័យ៧នាក់ ។

លោក វរសេនីយ៍ត្រី​ ជីវ សេងរស់ នាយរងការិយាល័យ​ ប្រឆាំងគ្រឿងញៀនបានអោយ​ដឹងថា​ កិច្ច​សហការដឹកនាំដោយលោកផ្ទាល់ សហការរួមជាកំលាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រីសន្ធរ​ ។

លោកបន្តថា​ ជនសង្ស័យទាំង៧នាក់​ ដែលត្រូវសមត្ថកិច្ច​ ឃាត់ខ្លួន​ ៖ ១-ឈ្មោះ​ យ៉ា យូសុះ ភេទ​ប្រុស អាយុ ៣៣ឆ្នាំ​ ,២-ឈ្មោះ​ អា​ រ៉ូហ្វឺត ភេទប្រុស អាយុ៣០ឆ្នាំ​ ៣-ឈ្មោះ រ៉ូ សាលី ភេទប្រុស អាយុ២៥​ឆ្នាំ​ ៤-ញ៉ា ហ្វាហ្សី ភេទប្រុស អាយុ២៤ឆ្នាំ​ ។ អ្នក​ទាំង០៤នាក់ស្នាក់នៅភូមិស្វាយតានង់ ឃំុព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ ។ ៥-ឈ្មោះ​ លាស់ ម៉ាអាត ភេទប្រុស អាយុ៣៥ឆ្នាំ​ នៅភូមិអង្គរបានទី១ ឃំុអង្គរបាន ស្រុកកងមាស​ ៦-ឈ្មោះ​ លន់ វុទ្ធី​ ភេទប្រុស អាយុ២១​ឆ្នាំ​ និង​ទី៧-ឈ្មោះ​ ថា ណាចារ ភេទប្រុស អាយុ១៩ឆ្នាំ​​ទាំពីរនាក់នៅភូមិព្រែករំដេង ឃំុព្រែករំដេង ស្រុកស្រីសន្ធរ​។ រឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សង្ស័យថ្នាំញៀន០២កញ្ចប់ ទូរស័ព្ទដៃ០៥គ្រឿង និងម៉ូតូ៤គ្រឿង។

ជនសង្ស័យ​ទាំង​៧នាក់​រួមនិងវត្ថុតាង​ កំលាំងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់​ ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print