លួចទូរស័ព្ទបងប្អូនជីដូនមួយខ្លួនឯងមិនបានសម្រេចត្រូវម្ចាស់តាមទាន់ប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្ត​កណ្ដាលៈ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់បងប្អូនជីដូនមួយខ្លួនឯង រួចជិះម៉ូតូគេចខ្លួនតែពុំបានសម្រេច ត្រូវម្ចាស់គេតាមទាន់ក៏ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ។ ករណីខាងលើបានកើតឡើងកាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចផ្សារកាច់ជ្រុង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ លីម គីមហេង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រះពន្លា សង្កាត់ច្បារអំពៅ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមាន៖ ម៉ូតូ១គ្រឿងម៉ាកToday ពណ៌សលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CV-9987 និងទូរស័ព្ទដៃចំនួន៥គ្រឿង (ម៉ាកHUWEI ពណ៌ខ្មៅ១គ្រឿង ,ម៉ាកNOKIA ពណ៌ខ្មៅលាយស១គ្រឿង ,ម៉ាកSAMSUNG ពណ៌ស២គ្រឿង និងម៉ាកhonor ពណ៌ទឹកមាស១គ្រឿង ។

ប្រភពដដែលបន្តថា នៅមុនពេលកេីតហេតុជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនចូលលួចទូរស័ព្ទដៃចំនួន៤គ្រឿងរបស់បងប្អូនជីដូនមួយខ្លួនឯងឈ្មោះ លាងហ័រ ។ លុះលួចបានហើយជនសង្ស័យក៏យកទូរស័ព្ទទាំង៤គ្រឿងនោះដាក់ក្នុងកែបម៉ូតូរបស់ខ្លួន ហេីយបានជិះម៉ូតូមកផ្សារកាច់ជ្រុងស្ថិតក្នុងភូមិព្រែកសំរោង ខណៈជិះមកដល់ផ្សារស្រាប់តែឃេីញជនរងគ្រោះឈ្មោះ លី ហ័រ បានទុកទូរស័ព្ទម៉ាកIphoneនៅក្នុងតូប ភ្លាមនោះជនសង្ស័យក៏បានធ្វេីសកម្មភាពលួច រួចជិះម៉ូតូរត់គេចខ្លួន តែពុំបានសម្រេច ត្រូវម្ចាស់គេឃេីញទាន់ ក៏បានជិះម៉ូតូដេញតាមចាប់ខ្លួននិងបានយកទូរស័ព្ទវិញ រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការការតាមនីតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print