នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​ពី​បទ​លួច​បូម​ចង្កូតរថយន្ត​

ចែករំលែក៖

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​២​នាក់​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ភ្នំពេញ​ថ្មី​ឃាត់ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​បូម​ចង្កូតរថយន្ត​ចំនួន​២ ​។​

dwe-321

​ការ​ឃាត់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​ការ​ពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​យានដ្ឋាន​ ឆាយ​មួយ​ហេង​២​ តាម​បណ្តោយ​ផ្លូវ​១៩៨៦​ ស្ថិត​ក្នុង​ក្រុម​១​ ភូមិ​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ យ៉ែ​ន​ វិសាល​ (​ហៅ​អា​ខ្នា​)​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​បើកឡាន​ស្ទួ​ច​ ស្នាក់​នៅ​យានដ្ឋាន​ខាងលើ​ មានស្រុក​កំណើត​នៅ​ភូមិ​ចំបក់​ ឃុំ​ចុង​អម្ពិល​ ស្រុក​ក​ញ្ច្រេ​ច​ ខេត្តព្រៃវែង​ ។​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​មានឈ្មោះ​ ឡេ​ លី​ណា​ (​ហៅ​ម៉ា​ប់​)​ ភេទ​ប្រុស​ អាយុ​៣២​ឆ្មាំ​ រត់គេច​ខ្លួន​ ។​

​ដើមបណ្តឹង​មានឈ្មោះ​ ផា​ សុខា​ ភេទ​ប្រុស​ អាយុ​៤៤​ឆ្នាំ​ ស្នាក់​នៅផ្ទះ​លេខ​២៣២A.​ ផ្លូវ​លេខ​១៨២​ ភូមិ​៧​ សង្កាត់​ផ្សា​ដេប៉ូ​១​ ខណ្ឌទួលគោក​។​

​សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា​ នៅ​មុន​ពេល​កើតហេតុ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​យ​បូម​ចង្កូតរថយន្ត​ចំនួន​២​យក​មក​ទុក​នៅ​កន្លែងដេក​ហើយ​បាន​ទួ​រ​សព្ទ័​ហៅ​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ​ ឡេ​ លី​ណា​ អោយមក​យក​ ពេល​នោះ​ជនសង្ស័យ​ឈ្មោះ​ យ៉ែ​ន​ វិសាល​ បាន​យក​បូម​ចង្កូតរថយន្ត​ទៅ​អោយឈ្មោះ​ឡេ​ លី​ណា​ ដែល​ជា​បក្ខពួក​ ក៏​ត្រូវ​មេការ​ឃើញ​ ក៏​ឃាត់ខ្លួន​ឈ្មោះ​យ៉ែ​ន​ វិសាល​ បាន​តែ​ម្តង​ចំណែក​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ​ឡេ​លី​ណា​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។​ ចំណែក​បក្ខពួក​ម្នាក់​ទៀត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ ៕​

dwe (1)

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print