ភ្នំពេញ ៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨បាន ចេញសេចក្តីជូនដំណឹងបញ្ជាក់អំពីស្ថានភាពអាកាសធាតុឲ្យដឹងថា ព្រះរាជាណាចក្រ កម្ពុជាកំពុងបន្តទទួលខ្យល់បក់មកពីទិសខាងកើត នៃសមុទ្រចិនខាងត្បូង ។ ឥទ្ធិពលរបស់ ខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ បន្តចុះខ្សោយជាបន្តបន្ទាប់ ។
មន្ត្រីក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា ការព្យាករណ៍អាកាសធាតុបង្ហាញថា លក្ខណៈបែបនេះនឹងបង្កឲ្យមានភ្លៀងកក់ខែបន្តធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ ចាប់ពីថ្ងៃ២៣ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ នៅតាមបណ្តារាជធានី-ខេត្តមួយចំនួនដូចជា ៖
តំបន់មាត់សមុទ្រ ៖ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង នឹងមានភ្លៀងកក់ខែពីមធ្យមទៅបង្គួរ ។
តំបន់ទំនាបកណ្តាល ៖ រាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងខេត្តកំពង់ឆ្នាំង នឹងមានភ្លៀងកក់ខែធ្លាក់ពីតិចទៅមធ្យម ៕ ជាយក្រុង
សូមអានសេចក្តីជូនដំណឹងទាំងស្រុង ដូចខាងក្រោម ៖