ឃាត់ក្មេងទំនើង២នាក់ បង្ហោះម៉ូតូលើផ្លូវសាធារណៈ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងសួងបានប្រដេញចាប់ក្រុមបង្ហោះម៉ូតូ២នាក់ ដែលកំពុងបង្កបញ្ហាសណ្តាប់ធ្នាប់លើផ្លូវសាធារណៈ នៅចំណុច ភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង កាលពីវេលាម៉ោង៧ល្ងាច ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកទាំង២នាក់ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ យ៉ែម ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រូយ សង្កាត់វិហារលួង ក្រុងសួង និង២-ឈ្មោះ អ៊ាប សុខនី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា ។ ពួកគេជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ។ ពួកគេបានបង្ហោះម៉ូតូនៅលើដងផ្លូវសាធារណៈ ដោយឈ្មោះ អ៊ាប សុខនី ជាអ្នកបើក ។

អ្នកទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាន ដើម្បីធ្វើកិច្ចសន្យាអប់រំ និងប្រគល់អោយអាណាព្យាបាលយកទៅអប់រំបន្ត៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print