បញ្ជូនលោកគ្រូស្រោចទឹក ឃើញអ្នកជំងឺទំនងមានអារម្មណ៍លួងលោមរំលោភសម្រេចបានជាច្រើនដង មកតុលាការ

ចែករំលែក៖

ខេត្តកណ្តាល: នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាលយ័ប្រឆាំងការជួញដូរ និងការពារអនីតិ​ជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនលោកគ្រូស្រោចទឹក ឃើញអ្នកជំងឺទំនងមានអារម្មណ៍​លួង​លោមរំលោភសម្រេចបានជាច្រើនដង មកសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តរចាត់ការតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្សយ័កំពុងស្ថិតក្រោមការសាកសួររបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តកណ្តាល។

ជនសង្ស័យ ០១ នាក់ (ឃាត់ខ្លួន)ឈ្មោះ ឯក កុសល់ ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់កង់បី (គ្រូស្រោចទឹក)មានទីលំនៅ ភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល ។

សូមជម្រាបថា៖នារីម្នាក់មានជំងឺប្រចាំកាយ បានស្វែររងលោកគ្រូអោយព្យាបាលនិងស្រោចទឹកអោយ រហូតស្វែងរកបានជួបលោកគ្រូស្រោចទឹកនៅក្នុងអាស្រម រយះពេល០២ថ្ងៃ ធ្វើអោយលោកគ្រូមានអារម្មណ៍លួងលោមរំលោភបានសម្រេចជាច្រើនដង ទើបប្តឹងអោយសមត្ថកិច្ចចាប់ខ្លួនលោកគ្រូ។

ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃ ច័ន្ទ ០៥ កើត ខែ មាឃ ឆ្នាំ រកានព្វស័ក ព.គ ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែ មករាឆ្នាំ២០១៨ៀ វេលាម៉ោង ១០និង៣០ នាទី នៅចំណុច:ភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុក កៀនស្វាយ ខេត្ត កណ្តាល។

នគរបាលស្រុកកៀនស្វាយបានប្រាប់អោយដឹងថា: ជនរងគ្រោះ ០១ នាក់ ឈ្មោះ ស ប ណ ភេទ ស្រី អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករមានទីលំនៅ ភូមិ មេលោង ឃុំ ចេកស្រុក ស្វាយជ្រ៊ំ ខេត្ត ស្វាយរៀង។

នគរបាលបញ្ជាក់ថា: នៅវេលាម៉ោង ១០និង៣០ នាទី នាងខ្ញុំមានជំងឺប្រចាំកាយ ហើយបានទៅមើលជំងឺស្ថិតក្នុងភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល ។ផ្ទះរបស់ឈ្មោះ ឯក កុសល់ (ចយ) ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់កង់បី(ធ្វើគ្រូស្រោចទឹក)មានទីលំភូមិ ជ័យឧត្តម២ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត កណ្តាល។លុះដល់វេលាម៉ោង ២២:០០ នាទីថ្ងៃខែ ឆ្នាំដដែលស្រាប់តែឈ្មោះ ឯកកុសល់ ភេទ ប្រុស (ចយ)បានប្រាប់ខ្ញុំថា កូនគេចូលរូបមកកាន់នាងខ្ញុំហើយជនសង្ស័យក៍បានចាប់រំលោភនាងខ្ញុំនៅក្នុងអាស្រ៊ំ បានសម្រេចចំនួន០២ដង ក្នុងពេលមួយយប់។បន្ទាប់មកទៀតដល់ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៧វេលាម៉ោង ២២:១០ នាទី ជនសង្ស័យនោះបានរំលោភនាងខ្ញុំចំនួន០៣ដងទៀតរួចហើយជនសង្ស័យនោះបានគំរាម​​នាង​​ខ្ញុំថា បើមិនព្រមគឺបារមីនិងកាច់បង ប្អូន ឪពុក ម្តាយនាងខ្ញុំស្លាប់ទាំងអស់។ហើយជារៀងរាល់ថ្ងៃជនសង្ស័យ​​នោះតែងតែរំលោភនាងខ្ញំបានសម្រេច ០២ទៅ០៣ដងរហូត។លុះដល់ថ្ងៃទី ១៨.១២.២០១៧ វេលាម៉ោង ១០:៣០ នាទី នាងខ្ញុំបានមកដាក់ពាក្យបណ្តឹងនៅសាលាឃុំ រហូតដល់ថ្ងៃទី ២២.១២.២០១៧ វេលា ម៉ោង០៩:៤០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំបានទទួលបណ្តឹងរួចក៍បានរាយការណ៍ជំនាញស្រុកដើម្បីកសាងសំណ៊ំរឿងតាមនិតិវិធីច្បាប់៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print