ភ្នំពេញ៖ ហេតុការភ្ញាក់ផ្អើលមួយបានកើតឡើងដោយសារតែមានករណីស្រ្តីម្នាក់ឈឺពោះសំរាលកូននៅតាមដងផ្លូវ ព្រះស៊ីសុវត្តិ មុខហាងស៊ុបអីុណា ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកហាងស៊ុប និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ រួមទាំងសមត្តកិច្ចមូលដ្ឋានជួយធ្វើអន្ដរាគមន៍យកទៅមណ្ឌលសុខភាពខណ្ឌដូនពេញភ្លាមៗ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលា៥ល្ងាចថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខហាងស៊ុបអីុណាផ្លូវ ព្រះស៊ីសុវត្តិ សង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្អូនៗបុគ្គលិកហាងស៊ុបអីុណាបានប្រាប់អោយដឹងថា មុនពេលកើតហេតុពួកគេឃើញនារីរងគ្រោះបានដើរនៅតាមបណ្ដោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានអាការៈឈឺពោះសំរាលកូន ពេលនោះពួកគេបានជួយមើលនិងសមត្តកិច្ចមូលដ្ឋានក៏មកដល់ជួយអន្ដរាគមន៍លើកដាក់កង់បីយកទៅមណ្ឌលសុខភាពខណ្ឌដូនពេញភ្លាមៗតែម្ដង។
យោងតាមសម្ដីស្រ្តីរងគ្រោះ បានប្រាប់ឲ្យដឹងថាគេមកពីខេត្តក្រចេះ ហើយត្រូវឪពុកម្ដាយកាត់កាលចោលប្តីមិនដឹងទៅណាទេ ៕ស តារា