ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងកាជួញដូមនុស្សនិងអនិតិជនបានចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែង ដែលមានទីតាំងនៅផ្ទះលេខ៤៦៨ ផ្លូវ២៧៨ សង្កាត់បឹកកេងកង២ ខណ្ឌចំកាមន រាជធានីភ្នំពេញ ឃាត់ខ្លួននារីចំនួន៤នាក់បុរសម្នាក់។
ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃនេះ ថ្ងៃ អង្គារ ៧ កើត ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨។
សមត្ថកិច្ចបានអោយដឹងថា ទីតាំងម៉ាស្សាខាងលើមានបង្កប់សេវ៉ាផ្លូវភេទទើបកម្លាំងធ្វើកាសើបអង្កេតរហូតឈានដល់ទីតាំងខាងលើសុំធ្វើកាឆែកឆេរកឃើញស្រោមអនាម័យប្រើប្រាស់រួចជាច្រើនផងដែរទើបឃាត់ឃាត់ខ្លួននារីៗចំនួន៤នាក់និងបុរសម្នាក់ជាភ្ញៀវផងដែរ។
សមត្ថកិច្ចបានបន្តថា ក្នុងប្រតិបត្តិការណ៍នេះមានកាចូលរួមពីលោកឧត្តមសេនីយ៍ត្រី សំបូរ មណ្ណារិទ្ធ អនុរប្រធានមន្ទីរប្រឆាំងកាជួញដូរមនុស្សនិងអនិតិជន ។ លោកវីរះសេនីយ៍ទោ តាន់វណ្ណារិទ្ធ អនុប្រធានមន្ទីរប្រឆាំងកាជួញដូរមនុស្សនិងអនិតិជន។ លោកវីរះសេនីយ៍ឯក ឆាន វុធ ប្រធានការិយាល័យប្រឆាំងកាជួញដូរមនុស្សក្នុងប្រទេស។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអគ្គស្នងការនគរបាលជាតិប្រយុតប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសាកសួបន្ត ៕ ស រស្មី