ភាពវឹកវរចលាចលក្នុងអតីតបក្សសង្គ្រោះជាតិធ្លាក់ដល់ស្ថានភាពប្រកាសអាសន្ន

ចែករំលែក៖

ភ្នំពេញ៖ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅពេលនេះបាននិងកំពុងបែក បាក់គ្នាខ្លាំងៗឡើងដោយក្រុមគាំទ្រលោក កឹម សុខា នៅតែប្រកាន់ជំហរលើការជួយស្រោចស្រង់អតីតគណបក្ស សង្គ្រោះជាតិឡើងវិញ បើទោះ បីមិនអាច ទៅរួចក្តី ខណៈដែលក្រុមគាំទ្រទណ្ឌិត សម រង្ស៊ី កំពុងទៅចូលរួមនិងគាំទ្រចលនា ថ្មីទើបបង្កើតឡើងដោយ សម រង្ស៊ី ផ្ទាល់គឺ «ចលនាសង្គ្រោះជាតិ» ។

ការខ្វែងគំនិតគ្នាខ្លាំងៗឡើងទាំងនេះ ក៏បានរុញច្រានដល់អតីតក្រុមគំាទ្រ និង សកម្មជនអតីតគណបក្សសង្គ្រោះជាតិផងដែរ ថាតើពួកគេទៅគាំទ្រមួយណាបើសុទ្ធតែថ្នាក់ដឹកនាំដូចគ្នានោះ ហើយថា តើមួយណាកំពុងជួយ សង្គ្រោះបក្សពិតប្រាកដនោះ? ដោយមើលឃើញពីបញ្ហាកំពុងផ្ទុះឡើងក្នុងរង្វង់អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនោះ អតីតសកម្មជនបក្ស សង្គ្រោះជាតិបានបញ្ចេញយោបល់ និង អារម្មណ៍ពិតចំពោះស្ថានភាពដែលអតីត គណបក្សមួយនេះកំពុងវឹកវរ ។

ខាងក្រោមនេះគឺជាខ្លឹមសារលិខិតរបស់ អតីតសកម្មជនគណបក្សសង្គ្រោះជាតិ៖

ក្នុងនាមនាងខ្ញុំជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងគ្នាខ្ញុំជាច្រើនក្នុងខេត្តកំពង់ចាមសូមបញ្ចេញអារម្មណ៍ពិត និង ចោទជាសំណួរក្រោយពីបានមើលឃើញសកម្មភាពអតីតថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិរយៈពេលចុងក្រោយនេះកំពុងតែបំផ្លាញគណបក្សមួយនេះដែលក្រុមលោក សម រង្ស៊ី បានបំបែកខ្លួនទៅបង្កើតចលនាសង្គ្រោះជាតិថ្មីមួយទៀតនៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៨ មានន័យថា ទទួលស្គាល់សាលដីការំលាយគណបក្សកាលពីខែធ្នូ ឆ្នាំ២០១៧ ។

ពេលនេះពួកគាត់បានកៀរគរឱ្យក្រុម ពួកខ្ញុំដែលដើរតាមលោកប្រធាន កឹម សុខា ចូលរួមជាមួយពួកគាត់វិញ។ ក្រុមនាងខ្ញុំ មានចម្ងល់ថា តើពេលនេះពួកយើងត្រូវដើរ តាមបក្សសង្គ្រោះជាតិដឹកនាំដោយលោកប្រធាន កឹម សុខា ឬដើរតាមចលនាថ្មីរបស់ លោក សម រង្ស៊ី? ទោះជាពួកខ្ញុំដឹងច្បាស់ថា គណបក្សសង្គ្រោះជាតិពិតជារលាយតាមសាលដីកាតុលាការកំពូលប្រាកដមែនក៏ ដោយក៏ប៉ុន្តែពួកខ្ញុំនៅតែជម្នះគាំទ្រគណ បក្សមួយនេះទោះជាមានសមាជិកជាច្រើន បានចាកចេញក្តីប៉ុន្តែក្រោយមកដោយសារទំហំនៃការបែក បាក់គ្នាកាន់តែធំឡើងៗ មែនទែនទៅពួកយើងជាសកម្មជននៅ ពេលនេះវ៉ល់ៗ បាត់បង់គោលដៅ បែក កម្លាំង និងបាក់ទឹកចិត្តក្នុងការបន្តគាំទ្រ គណបក្សសង្គ្រោះជាតិតទៅទៀតហើយ។

ក្រោយពីតុលាការឃាត់ខ្លួនលោក ប្រធាន កឹម សុខា កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងគណបក្សសង្គ្រោះជាតិត្រូវបានរំលាយនៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ ២០១៧រួចមកមានរឿងរ៉ាវធំៗបង្កឡើងដោយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលធ្វើឱ្យពួកខ្ញុំយល់ឃើញថា បក្សដែលខ្ញុំកំពុងតែគាំទ្រនេះបានបែកចេញពីគ្នាហើយ៖

ទី១-អ្នកនាង កឹម មនោវិទ្យា និងក្រុម អ្នកស្រឡាញ់លោក កឹម សុខា បានបំភ្លេច ចោលទាំងស្រុងនូវការទាមទារឱ្យលើកលែងទោសលោកប្រធាន សម រង្ស៊ី ឱ្យ លោកអាចវិលចូលស្រុកវិញបានហើយ បានប្រមូលកម្លាំងចេញទៅ រកពឹងពាក់ សហគមន៍អន្តរជាតិឱ្យឈប់ផ្តល់ជំនួយ ឈប់ទិញទំនិញពីកម្ពុជាដាក់ទណ្ឌកម្ម សេដ្ឋកិច្ចដើម្បីដាក់គំនាបទាមទារឱ្យរដ្ឋា ភិបាលដោះលែងលោក កឹម សុខា ជា ហូរហែ ។

ទី២-នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ លោកប្រធាន សម រង្ស៊ី បានបង្កើតចលនា ថ្មីមួយទៀតឈ្មោះថា ចលនាសង្គ្រោះជាតិថ្មីជំនួសឱ្យគណបក្សសង្គ្រោះជាតិដឹកនាំដោយអ្នកនាង កឹម មនោវិទ្យា។ ក្រុមនាង ខ្ញុំយល់ឃើញថា ចលនាសង្គ្រោះជាតិថ្មីនេះកំពុងតែដណ្តើមសំឡេងគាំទ្រពីក្រុមលោក កឹម សុខា ព្រោះស្របពេលដែល អ្នកនាង កឹម មនោវិទ្យា តែងតែប្រកាសថា ដំណើរនៅក្រៅប្រទេសទទួលបានជោគជ័យជាខ្លាំងលោក សម រង្ស៊ី បែរជាបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា គណ បក្សសង្គ្រោះជាតិពេលនេះកំពុងស្លាប់បន្តិច ម្តងៗដោយសារតែថ្នាក់ដឹកនាំបច្ចុប្បន្នថាបក្សសង្គ្រោះជាតិជាប់គាំងមិនអាចធ្វើអី្វបាន។ ដូច្នេះយើងដាច់ខាតត្រូវតែបង្កើត ចលនាសង្គ្រោះជាតិដែលយើងមើលឃើញពីចេតនាលោកប្រធាន សម រង្ស៊ី ចង់សង សឹកលោកប្រធានកឹម សុខា ប្រមូលយក កម្លាំងរបស់បក្សមកក្តាប់ម្នាក់ឯង ។

ទី៣-មួយថ្ងៃបន្ទាប់ពីលោកប្រធាន សម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិថ្មីជំនួសឱ្យបក្សសង្គ្រោះជាតិដែលលោក អះអាងថា កំពុងស្លាប់នោះគឺនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨តំណាងរាស្ត្ររួមនឹង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសប្រមាណ៥០នាក់ដែលធ្លាប់ដើរ តាមលោកប្រធាន កឹម សុខា បានចេញ សេចក្តីប្រកាសបន្តការតស៊ូនយោបាយ ក្នុងក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិជានិច្ច ដោយប្តេជ្ញាថា មិនចូលរួមជាមួយចលនា ឬក្រុមអ្នកនយោបាយណាមួយក្រៅពី គណបក្សសង្គ្រោះជាតិនោះឡើយ (សំដៅទៅលើចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី) ។

ទី៤-នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ ពីរថ្ងៃបន្ទាប់ពីលោកប្រធាន សម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិនៅលើ ហ្វេសប៊ុករបស់ជនត្រូវចោទ កឹម សុខា បាន បង្ហោះថា «គណបក្សសង្គ្រោះជាតិនៅតែ រស់នៅលើដែនដីសុវណ្ណភូមិមិនប្រែក្លាយជាអ្វីផ្សេង ហើយក៏មិនចាកឆ្ងាយពីប្រជា ពលរដ្ឋខ្មែរឡើយ» ហាក់ខឹងសម្បានឹង គំនិតរបស់លោកប្រធាន សម រង្ស៊ី ។

ទី៥-នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ លោក ទួន យក់ដា អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ចាម និងជាអនុប្រធានក្រុមការងារ គណបក្សសង្គ្រោះជាតិខេត្តសៀមរាបដែលឡើងឋានៈមកតាមខ្សែលោកប្រធាន កឹម សុខា ហើយមានឈ្មោះក្នុងសេចក្តីថ្លែង ការណ៍បង្កើតចលនាសង្គ្រោះជាតិនោះបានចេញសេចក្តីជូនដំណឹងដល់បងប្អូនក្នុងនិងក្រៅប្រទេសថា គោលគំនិតនៃការរៀបចំ ចលនាសង្គ្រោះជាតិដែលចុះថ្ងៃទី១២ ខែ មករា ឆ្នាំ២០១៨កន្លងទៅគឺស្ថិតក្នុងដំណាក់ កាលពិភាក្សាមិនទាន់ដាច់ស្រេចនិងមិនទាន់បានសម្រេចនៅឡើយទ េហើយលោក មិនទទួលស្គាល់ចលនាសង្គ្រោះជាតិរបស់លោកប្រធាន សម រង្ស៊ី នោះទេ ។

ទី៦-នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កូនស្រីលោក កឹម សុខា គឺអ្នកនាង កឹម សមា្មធីតា បានឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោកប្រធាន សម រង្ស៊ី ដែល បានប្រកាសនៅក្នុងហ្វេសប៊ុកថា លោក កឹម សុខា មិនហ៊ានប្រកាសគាំទ្រចលនាសង្គ្រោះជាតិខ្លាចសម្តេចតេជោធ្វើបាប ដោយអ្នកនាងបានអះអាងថាក្នុងនាមក្រុមគ្រួសាររបស់លោក កឹម សុខា នាងបាន បញ្ជាក់ថា រាល់ការសម្រេចចិត្តរបស់ឪពុក នាងគឺធ្វើឡើងដោយឆន្ទៈរបស់លោក។ រូប លោកពុំដែលសម្រេចចិត្តអ្វីមួយដែលផ្ទុយពីឆន្ទៈលោកដោយហេតុថាខ្លាចពីសុវត្ថិភាព ឡើយ។ បើលោកចេះក្បត់ឆន្ទៈខ្លួនដើម្បីការពារសុវត្ថិភាពខ្លួននោះលោកក៏មិននៅតស៊ូក្នុងស្រុកដែលដឹងថាគេមានបំណងចាប់ខ្លួនរូបលោកដែរ (មិនដូចលោក ប្រធាន សម រង្ស៊ី តែងតែរត់ចោលអ្នក គាំទ្រសំងំយកសុខនោះទេ) ។

ភាពវ៉ល់វ៉ក់បែកបាក់គ្នាយ៉ាងធ្ងន់ធ្ងរ ប្រកាន់បក្ខពួកចែកជាក្រុម ហើយបាត់ ម្ចាស់ការរបស់ថ្នាក់ដឹកនាំនៅពេលនេះធ្វើឱ្យពួកខ្ញុំបាត់អស់ភាពរំពឹងថា បក្សនេះនឹង អាចរស់ឡើងវិញ តាមពិតទៅឥឡូវនេះពួក ខ្ញុំពិតជាអស់សង្ឃឹមចំពោះគណបក្ស សង្គ្រោះជាតិនេះខ្លាំងណាស់ ទោះជានៅ បន្តគាំទ្រក៏មិនដឹងថាគួរនៅបន្តតស៊ូតាមក្របខ័ណ្ឌគណបក្សសង្គ្រោះជាតិឬក៏ទទួលស្គាល់ចលនាសង្គ្រោះជាតិដឹកនាំដោយលោកប្រធាន សម រង្ស៊ី ដែលមានន័យស្មើ នឹងទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិ ពិតជារលាយ?

ពួកខ្ញុំយល់ឃើញថា គួរតែឈប់ដើរ តាមអ្នកនយោបាយដែលគ្មានភាពប្រាកដនិយម ជាពិសេសទាញជាតិខ្មែរឱ្យដើរ ត្រឡប់ក្រោយទៅរកក្តីវិនាសបែបនេះ ហើយបើសិនជាបានអំណាចមែនក៏ខ្ញុំគ្មានសង្ឃឹមថា ពួកគាត់អាចមានសមត្ថភាពដឹកនាំប្រទេសបានដែរ ព្រោះគ្រាន់តែបក្ស នយោបាយមួយគ្មានសមត្ថភាពថែរក្សា ឱ្យបានគង់វង្សរីកចម្រើនផងឃើញតែក្តី វិនាស ចុះទម្រាំអនាគតប្រទេសជាតិ និង ប្រជាជនរាប់លាននាក់តើពួកគាត់មាន សមត្ថភាពទៅថែរក្សានិងទៅដឹកនាំតាម របៀបណា? ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print