នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ៤នាក់ ពាក់ព័ន្ធឆក់៧លើក

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ គឺជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ចំនួន៧លើក ហើយត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីវេលាម៉ោង៩និង៥០នាទីយប់ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅចំណុចផ្សារកុងធិននឺក្បែរស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យ សម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ០៧ ករណី ។

ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបយួរដៃ) កាលពីថ្ងៃទី ០៨-១២-២០១៧ វេលាម៉ោងប្រហែល ១២.១០ នាទី ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ១១២E០ ផ្លូវលេខ ២១៥ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ កែន ភ័ន ភេទ ស្រី អាយុ ៥០ ឆ្នាំ ជនជាតិ ខ្មែរ
មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ គ្រូបង្រៀន ។ សម្ភារៈបាត់បង់-កាបូបយួរដៃមួយ-ខ្សែដៃផ្លាទីន ០២ខ្សែ -ចិញ្ជៀនផ្លាទីន ០២ វង់
-ក្រវិលផ្លាទិន មួយគូរ -ទូរស័ព្ទដៃ ០៣ គ្រឿង អាយហ្វូន ៦ផ្លឹស ពណ៌ ទឹកប្រាក់-ទូរស័ព្ទមិត្តហ្វូនមួយគ្រឿង -ណូគា អ៊ិនចុចពិលមួយគ្រឿង -ប្រាក់ដុល្លារចំនួន ១៥០ ដុល្លារអាមេរិក -ប្រាក់រៀលចំនួន ២០ ម៉ឺនរៀល និងឯកសារមួយចំនួន ។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរសព្ទ័ដៃ ) កាលពីថ្ងៃទី១១-០១-២០១៨ វេលាម៉ោង១៣,0០នាទី នៅចំណុចជិតតារាងបាល់រ៉យសេវិន មុខផ្សារបាយ័ន្ត ផ្លូវលេខ ៣៣៧ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់ទូរសព្ទ័ដៃ ) កាលពីថ្ងៃទី ១២-០១-២០១៨ វេលាម៉ោង ១៥,៣០នាទី នៅចំណុចស្តុបសាលាហ្សាមែន ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីទី៤ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់ទូរស័ព្ទម៉ាក សាំសុង S៦) កាលពីថ្ងៃទី ២៣-០១-២០១៨ វេលាម៉ោង ១៥,៤៥នាទី នៅចំណុចមុខសាលាហ្សាមេន ផ្លូវ ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីទី៥ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់កាបូបស្ពាយ) កាលពីថ្ងៃទី ២១-០១-២០១៨ វេលាម៉ោង ១៤,៣០នាទី នៅចំណុច មុខសាលារៀនវេសស្ទើន សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ករណីទី៦ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់កាបូប) កាលពីថ្ងៃទី ០៧-០១-២០១៨ វេលាម៉ោង ១៣,៣០នាទី នៅចំណុចមុខសាលាទួលគោក ផ្លូវលេខ ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីទី៧ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) កាលពីថ្ងៃទី ០៥-០១-២០១៨ វេលាម៉ោង ១៤,៣០នាទី នៅចំណុច មុខមន្ទីរពេទ្យកាល់ម៉ែត ផ្លូវព្រះមន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យឃាត់ខ្លួនទី១-ឈ្មោះ ចិត្រ ចន្ទ័សីហា ហៅ ហា ហៅ ឆៃ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
ស្នាក់នៅផ្ទះលេខ ២AA ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ប្រភេទមុខសញ្ញា ចាស់
គ្រឿងញៀន អវិជ្ជមាន ។ទី២-ឈ្មោះ ជា រ៉ាវីន ហៅ ប៊ីន ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលាភ្នំពេញថ្មី ថ្នាក់ទី១១E១ស្នាក់នៅភូមិកិន្នរ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ
ប្រភេទមុខសញ្ញា ចាស់ គ្រឿងញៀន អវិជ្ជមាន ។ទី៣-ឈ្មោះ កែវ ភារៈ ហៅ អ៊ែក ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ
មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។ប្រភេទមុខសញ្ញា ថ្មី គ្រឿងញៀន វិជ្ជមាន និងទី៤-ឈ្មោះ ណាង វីរៈ ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ ជាសិស្សសាលាឥន្រ្ទទេវី ថ្នាក់ទី១១E១ ស្នាក់នៅមិនពិតប្រាកដ ប្រភេទមុខសញ្ញា ថ្មី
គ្រឿងញៀន វិជ្ជមាន ។ វត្ថុតាងចាប់យក ៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ៥១១៤០៤៥ ពាក់ស្លាកលេខ ភ្នំពេញ ១GT-៦៣៥៤ ;ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ៥១៤៧១៣២ ពាក់ស្លាកលេខ ភ្នំពេញ ១GT-៨២១៤
បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យបាន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាម និតិវិធី ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print