ខេត្តត្បូងឃ្មុំ ៖ នគរបាលជំនាញព្រហ្មទណ្ឌស្រុក ត្បុងឃ្មុំ សហការជាមួយសមត្ថកិច្ចខេត្តមណ្ឌល គិរីបានធ្វើការឃាត់ខ្លួនជនសង្ស័យជាចោរប្លន់ ដែល ធ្លាប់ធ្វើសកម្មភាពតាំងពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៧ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ខណៈជននេះកំពុងសំងំគេចខ្លួននៅភូមិ អូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៑ុនណុន ស្នងការរងទទួលផែនព្រហ្មទណ្ឌបានអោយដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបញ្ជារបស់លោកឧត្តម សេនីយ៍ទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំ
បានតាមប្រមាញ់និងចាប់បានជននេះជនសង្ស័យមិនអាចគេចពីសំណាញ់បានឡើយ ។
គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហ៑ន បូរ៉ា ហៅ ប៉ែល ។ ជននេះបន្ទាប់ពីធ្វើសកម្មភាពម្តងហើយម្តងទៀតនៅខេត្តកំពង់ចាម តាំងពីឆ្នាំ២០១១ ២០១៣ ២០១៤ ២០១៥ ២០១៦ រហូតធ្វើសកម្មភាពលើកចុងក្រោយដោយប្លន់ម៉ូតូកាលពីថ្ងៃ៨ ខែធ្នូ ឆ្នាំ ២០១៧ នៅឃុំប្រធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ។
លោកស្នងការខេត្តត្បូងឃ្មុំបានបញ្ជាក់ថា លោកសូម
ថ្លែងអំណរគុណចំពោះពលរដ្ឋល្អដែលបានរាយការពីគោលដៅលាក់ខ្លួនរបស់ជននេះ ហើយលោកនឹងជូនរង្វាន់ដូចអ្វីដែលលោកបានសន្យាគ្រាមុន។ ពិសេសសូមអរគុណដល់លោកស្នងការនគរបាលខេត្ត មណ្ឌលគិរី និងលោកអធិការស្រុកកែវសីមា ដែលបានជួយសហការយ៉ាងល្អក្នុងការប្រមាញ់ចាប់ជននេះបានសម្រេច ។
បច្ចុប្បន្ន ជននេះត្រូវបានសមត្ថកិច្ចរៀបចំឯកសារ បញ្ចូនទៅតុលាការ ដើម្បីដាក់ទោសតាមច្បាប់ ៕ វណ្ណៈ