ក្មេងប្រុសស្រី២នាក់ជិះម៉ូតូខ្វះការប្រុងប្រយ័ត្នបុកគ្នាបណ្តាលអោយរងរបួសធ្ងន់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មានរកណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូបណ្តាលមនុស្សពីរនាក់រងរបួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង ៧នឹង៥០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ បានកើតនៅលើផ្លូវគ្រួសក្រហមស្ថិតក្នុងភូមិពង្រកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

បើតាមមិត្តភក្រ័ជនរងគ្រោះបានប្រាប់អោយដឹង ពួកគេបានជិះម៉ូតូជាច្រើនគ្រឿងដើរលេងខណៈមានការប្រគុំតន្ត្រីនៅតារាបាល់ទាត់ជីហែ ហើយបានបើកទៅខាងពង្រពីលិចទៅកើតស្រាប់ដល់ចំណុចកើតហេតុខាងលើបានបុកជាមួយម៉ូតូគ្រឿងម៉ាក់វ៉េរឆ្លាម ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1X-3104ទៀតដែលបើកបញ្ជ្រាសទិសគ្នាពីកើតទៅលិច បណ្តាលអោយរងគ្រោះធ្ងន់ទាំងសងខាង។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមាន ឈ្មោះកប ណាំនួន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចុងព្រែក ឃុំមហាលាភ ស្រុកកោះសូទិន ជិះម៉ូតូម៉ាក់ម៉ាក សង់ឌ្រីម ស៊េរី២០១១ ពាក់ស្លាកលេខ1A-9774 ព្រៃវែង រងរបួសធ្ងន់កំពុងសង្គ្រោះព្យាបាលនៅមណ្ឌលសុខភាពស្រុកកោះសូទិនចំណែកឯ ជនរងគ្រោះភាគីម្ខាងទៀតមានឈ្មោះលឹម រដ្ឋា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិដើមស្តៅ ឃុំពង្រ ស្រុកកោះសូទិន រងរបួសធ្ងន់ហើយបានបញ្ជូលទៅសងគ្រោះបន្ទាន់នៅមន្ទីរពេទ្យកំពុងចាម។

ក្រោយពេលកើតហេតុសមត្ថកិច្ចធ្វើការ វាស់វែងនឹងយកម៉ូតូរងគ្រោះទាំងសងខាងទៅរក្សាទុកនៅអធិការដ្នានស្រុកកោះសូទិនរងចាំដោះស្រាយតាមនីតិវិធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print