ផ្ទុះអាវុធរវាងមន្រ្តីយោធា និងមន្រ្តីបរិស្ថាន ស្លាប់៣នាក់ នៅចំណុចជិតព្រំដែនកម្ពុជា-វៀតណាម ខេត្តមណ្ឌលគីរី

ចែករំលែក៖

ខេត្តមណ្ឌលគីរី៖ មុននេះបន្តិចថា មានករណីផ្ទុះអាវុធរវាងមន្រ្តីយោធា និងមន្រ្តីបរិស្ថាននៅចំណុចអូរហ៊ុច ជាប់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី នេះបើយោងតាមការអះអាងពី លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី ហើយលោក បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យមើលភ្លាមៗនៅកន្លែងកើតហេតុចំពោះករណីផ្ទុះអាវុធនេះ ។

ដោយឡែក លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តមណ្ឌលគីរី បានបញ្ជាក់ឲ្យដឹងថា ពិតជាមានករណីខាងលើនេះមែន និងបណ្តាលឲ្យស្លាប់មនុស្ស៣នាក់ ក្នុងឯកសណ្ឋានកម្លាំងអាវុធហត្ថម្នាក់, ឯកសណ្ឋានមន្រ្តីបរិស្ថានម្នាក់ និងឯកសណ្ឋានស៊ីវិលម្នាក់ ។

...

បច្ចុប្បន្នសមត្ថកិច្ចកំពុងចុះត្រួតពិនិត្យនៅទីតាំងកើតហេតុខាងលើនេះ ៕ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print