ភ្នំពេញ ៖ ស្លាកសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនត្រូវបានសម្ពោធនៅ កងពលតូចលេខ៧០ និងបានធ្វើពិធីបិទ ដំណើរភាពយន្តចល័តចិន-ខ្មែរ ដ៏ឆ្នើមលើក ទី២ ។ ពិធីសម្ពោធនិងបិទខ្សែភាពយន្តនេះប្រព្រឹត្តទៅកាលពីចុងសបា្តហ៍កន្លងទៅនេះ ។
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍ នភាព កម្ពុជា-ចិន លោក ជា មុនីប្ញទ្ធិ មានប្រសាសន៍ថា ការចាក់បញ្ចាំងខ្សែភាពយន្តរបស់វិទ្យុមិត្តភាពកម្ពុជា-ចិនរាត្រីនេះក៏ជាការជំរុញបន្ថែមទៀត ដល់កិច្ចសហ ការជាមិត្តភាព រវាងប្រជាជាតិទាំងពីរ តាមយុទ្ធសាស្ត្រខ្សែក្រវាត់១ ផ្លូវ១ និងចូលរួមជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍន ភាពកម្ពុជា-ចិនក្នុងការអបអរសាទរសមិទ្ធ ផលកិច្ចសហប្រតិបត្តិការការទូតរវាង កម្ពុជានឹងចិនរយៈពេល៦០ ឆ្នាំមកនេះ ។
លោកប្រធានសមាគមសង្ឃឹមថា ចំណងទាក់ទងមិត្តភាពរវាងកម្ពុជាចិននាសម័យ តេជោសែននឹងកាន់តែមានភាពត្រចះត្រចង់និងវឌ្ឍនភាព ។ អនុព័ន្ធយោធាចិនប្រចាំ កម្ពុជាលោកវរសេនីយ៍ឯក លី នីងយ៉ា បានថ្លែងថា ឆ្នាំ២០១៨គឺជាឆ្នាំនៃទំនាក់ ទំនងការទូតរវាងកម្ពុជា-ចិន ក៏ជាឆ្នាំនៃ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា- ចិនចាប់កំណើត ហើយក៏ឆ្នាំដែលស្ថានីយ វិទ្យុមិត្តភាព-ចិនចាប់ដំណើរការ១០ឆ្នាំ កន្លងមក ។
មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មាន ប្រសាសន៍ថា វិទ្យុមិត្តភាពកម្ពុជាចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចសហ ប្រតិបត្តិការ លើការផ្លាស់ប្តូរវប្បធម៌និងព័ត៌មានរវាងប្រទេសទាំងពីរកម្ពុជាចិនជា ពិសេសបានរួមចំណែកដ៏ធំក្នុងការផ្សារ ភ្ជាប់ដួងចិត្តរវាងប្រជាជននៃ ប្រទេសទាំង ពីរ ដែលស្របនឹងគោលគំនិតទី៥នៃយុទ្ធសាស្ត្រ ខ្សែក្រវាត់មួយផ្លូវមួយដែលដាក់ ចេញ ដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង។
លោកបញ្ជាក់ថាព្រឹត្តិការណ៍នេះក៏បាន រួមចំណែកក្នុងការផ្សព្វផ្សាយនូវទឹកចិត្តនិងមនោសញ្ចេតនា របស់ប្រជាជន ចិនមកកាន់ប្រជាជនខ្មែរ និងការឈ្វេងយល់ពីគ្នាទៅ វិញទៅមករវាងប្រជាជាតិនៃប្រទេសទាំង២ផងដែរ ៕ សុខដុម