ឥទ្ធិពលរបស់អីុរ៉ង់នៅមជ្ឈិមបូព៌ាមិនថយចុះឡើយទោះរងគំនាបពីអាមេរិកក្តី

ចែករំលែក៖

លោក អាលី អាក់បារ វេឡាយ៉ាទី (Ali Akbar Velayati) កាលពីថ្ងៃព្រហស្បតិ៍បាន អះអាងថា អុីរ៉ង់គ្មានបំណងបញ្ឈប់ការ ពង្រីកឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់ មជ្ឈិមបូព៌ាឡើយ បើទោះជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ ២០១៨។

ជុំវិញវត្តមានអុីរ៉ង់នេះដែរ ប្រធានា ធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែល មើលឃើញថា អុីរ៉ង់គឺជាសភាវៈអាក្រក់ គំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា បានសន្យាថា នឹងធ្វើការងារជាមួយបណ្ដាប្រទេសអារ៉ាប់ និងអុី ស្រាអែល ដើម្បីទប់ស្កាត់នូវអ្វីដែលពួកគេហៅថា ជាការពង្រីកឥទ្ធិពលអុីរ៉ង់នៅក្នុង តំបន់។

ទោះជាបែបនេះក្ដី តាមរយៈការដក ស្រង់សម្ដីពីសារព័ត៌មានអុីរ៉ង់ Fars លោក Ali Akbar Velayati បានបញ្ជាក់ត្រង់ៗ តែម្ដងថា «ឥទ្ធិពលរបស់អុីរ៉ង់នៅក្នុងតំបន់ គឺមិនអាចបញ្ជៀសបានឡើយ ខណៈ ដែលអុីរ៉ង់នៅតែដើរតួយ៉ាងសំខាន់នៅក្នុងតំបន់ ហើយឥទ្ធិពលបែបនេះនឹងបន្តជា និច្ច។

គួរបញ្ជាក់ថា បើតាមលោក Velayati អុីរ៉ង់គ្មានបំណងបញ្ឈប់ការពង្រីកឥទ្ធិពល របស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ាឡើយ បើទោះជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ។ «អុីរ៉ង់ក៏គ្មានបំណងបោះបង់ ចោល ប្រទេសដែលត្រូវបានគេគាប សង្កត់នៅ ក្នុងតំបន់នោះដែរ វត្តមានរបស់យើងនៅ ស៊ីរី អុីរ៉ាក់ ប៉ាឡេស្ទីន និងលីបង់ គឺធ្វើឡើង ក្រោមការសម្រប សម្រួលជាមួយរដ្ឋា ភិបាល នៃបណ្ដាប្រទេសទាំងនេះ»។ នេះជាការលើកឡើងរបស់ទីប្រឹក្សាជាន់ខ្ពស់ នៃមេដឹកនាំជាន់ខ្ពស់អុីរ៉ង់រូបនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print