របួស២៥នាក់ដោយការផ្ទុះកាំជ្រួចភ្ញីភ្លើងក្នុងពិធីបុណ្យនៅម៉ាឡេស៊ី

ចែករំលែក៖

ពិធីបុណ្យ Thaiipusam ជាពិធីបុណ្យ សាសនារបស់ អ្នកកាន់សាសនាហិណ្ឌូ នៅរដ្ឋ Kedah បានប្រែក្លាយទៅជាភាព ចលាចល ក្រោយពីមានហេតុការណ៍ផ្ទុះកាំជ្រួចភ្ញីភ្លើង បណ្តាលឲ្យមាន មនុស្ស ២៥នាក់រងរបួស។

មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍ កើតឡើងនៅយប់ថ្ងៃទី១ ខែកុម្ភៈ ក្នុង បរិវេណ ព្រះវិហារ Sri Subramaniya Swami ស្ថិតនៅក្នុងស្រុក Sungai Petani ។ នៅពេល គ្រោះថ្នាក់កើតឡើង មានមនុស្សប្រមាណ៣០មឺុននាក់ចូលរួមក្នុងពិធីបុណ្យ ។ កម្លាំងសន្តិសុខកំពុងបើកការស្រាវជ្រាវ ករណីខាងលើ។ ប្រភពព័ត៌មានបានឲ្យដឹង ថា កម្មវិធីបុណ្យមិនមានការបាញ់កាំជ្រួចឡើយ។

នៅពេលនេះប៉ូលិសមិនទាន់ប្រកាសជាផ្លូវការពីចំនួនអ្នករងរបួសនៅឡើយ ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា កាំជ្រួចជាច្រើនបានផ្ទុះនៅលើដី ពេល មានមនុស្សច្រើន ។
ម៉ាឡេស៊ី មានពលរដ្ឋដើមកំណើត ឥណ្ឌាប្រមាណ១,៦លាននាក់ ស្មើនឹង ៥ភាគរយនៃពលរដ្ឋទាំងអស់នៅក្នុងប្រទេសនេះ។ មួយផ្នែកធំនៃពលរដ្ឋខាងលើកាន់សាសនាហិណ្ឌូ ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print