ជិះម៉ូតូឌុបគ្នាទៅបុកគោយន្ដកន្រ្ដៃ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ បុរសពីអ្នកជិៈម៉ូតូឌុបគ្នាទៅបុកគោយន្ដកន្ត្រៃពេញទំហ៊ឹង ដែលបើកបរបញ្ច្រាស់ទិសគ្នា ត្រូវបានស្លាប់ម្នាក់នឹងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅបណ្តោយផ្លូវក្រាលក្រួសក្រហម ក្នុងភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជនរងគ្រោះឈ្មោះ លឿម លឿងភេទប្រុសអាយុ២៤ឆ្នាំមុខរបរធ្វើទាហ៊ារស់នៅភូមិត្រពាំងត្រាវ សង្កាត់បន្សាយរាក់ជាអ្នកបើកបរម៉ូតូម៉ាកហុងដាទ្រីមពណ៍ខ្មៅសេរី២០១៥ ពាក់ស្លាកលេខឧត្តរមានជ័យ ១B.២៦.៤៤ ស្លាប់នៅ
ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត ចំណែកអ្នករួមដំណើរឈ្មោះម៉យ ម៉ៅភេប្រុស អាយុ១៩ឆ្នាំមុខរបរកសិកររសនៅភូមិសង្កាត់ជាមួយគ្នារងរបួសធ្ងន់ កំពុងសំរាកព្យាបាលនៅក្នុងមន្ទីពេទ្យខេត្ត ដោយឡែកអ្នកបើកគោយន្តឈ្មោះ ញ៉ាញ់ ប៊ុនថន ភេទ ប្រុសអាយុ៣៦ឆ្នាំមុខរបរធ្វើទាហ៊ានរស់នៅភូមិអូរបាត់ដាវ សង្កាត់បន្សាយរាក់បានរត់គេចខ្លួនបាត់បាត់ស្រមោល។

មន្រ្តីប៉ូលីសផ្នែកចរាចរណ៍ក្រុងសំរោងបានឱ្យដឹងថា មូលហេតុនៃការបង្ករគ្រោៈថ្នាក់ចរាចរណ៍នេះដោយគោយន្តកន្ត្រៃបើកបររំលោភសិទ្ធអទិភាពបើកបរមិនប្រ កាន់ស្តាំរបស់ខ្លួន តែទោះជាបែបណារកំលាំងជំនាញបានដឹកយកអ្នករងរបួសទៅធ្វើការសង្គ្រោះតែអកុសលម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិតពេលទៅដល់មន្ទីរពេទ្យខេត្ត។​​ក្រោយពីការវាសវែងរួចជំនាញបានយកវត្ថុតាំងទាំង២យកទៅរក្សាទុកនៅ អធិការក្រុងសំរោងរងចាំធ្វើការដោៈស្រាយនៅពេ លក្រោយ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print