ភ្នំពេញ ៖ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសាររបស់សម្តេចតេជោនាយករដ្ឋមន្ត្រីផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក៖
«ថ្ងៃសៅចុងសប្តាហ៍នេះ តើបងប្អូនជនរួមជាតិទៅលំហែរកាយនៅទីណាខ្លះ?
ចំពោះរូបខ្ញុំគឺកិច្ចការប្រទេសជាតិនៅបន្តធ្វើជាប្រចាំ ប៉ុន្តែក៏បានសម្រាកហាត់កីឡានៅផ្ទះ និងពេលខ្លះបានឆ្លៀតទៅវាយកូនគោល ជាពិសេសបានជួបចៅៗជាទីស្រឡាញ់ដែលពួកគេតែងឆ្លៀតមកលេងខ្ញុំ និងភរិយា។
សព្វថ្ងៃនេះ យើងទាំងអស់គ្នាបានឃើញច្បាស់ថា ប្រទេសជាតិយើងកំពុងរីកចម្រើនទៅមុខជានិច្ច។ ទេសចរជាតិ និងអន្តរជាតិក៏កំពុងកើនឡើងជារៀងរាល់ថ្ងៃ។ រីឯជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក៏កាន់តែមានភាពធូរធារប្រសើរឡើង ។ទាំងនេះគឺដោយសារកម្ពុជាមានសុខសន្តិភាព។
...
ជូនពរបងប្អូនជនរួមជាតិមានសំណាងល្អ ជួបតែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកំសាន្តនៅតាមរមណីយដ្ឋាននានាទោះជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសនៅក្នុងថ្ងៃចុងសប្តាហ៍នេះ»៕