ឥទ្ធពលគ្រឿងញៀនធ្វើឲ្យយុវជនបាត់បង់ស្មារតី រត់ឡើងលើរបងផ្ទះពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងព្រឹក

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែឥទ្ធពលគ្រឿងញៀនធ្វើឲ្យយុវជនម្នាក់បាត់បង់ស្មារតីរត់ឡើងលើរបងផ្ទះប្រជាពលរដ្ឋស្រែកឡូឡាបំរ៉ុងលោតចុះមកក្រោមធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកធ្វើឲ្យប្រជាពលរដ្ឋនិងសមត្ថកិច្ចភ័យស្លន់ស្លោរដេញចាប់សឹងតែមិនបាន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីថ្ងៃច័ន្ទ ៥រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើគេឃើញមានយុវជនម្នាក់មិនដឹងមកពីណាមិនស្គាល់អត្តសញ្ញាណបានរត់ឡើងលើរបងផ្ទះគេស្រែកឡូឡាហើយប្រុងលោតចុះមកក្រោមធ្វើឲ្យពួកគាភ័យក៍រាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឲ្យជួយអន្តរាគមន៍។

លោក ដួង វណ្ណៈ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាងបានឲ្យដឹថា ពិតជាមានករណីយុវជនម្នាក់រត់ឡើងលើរបងផ្ទះពលរដ្ឋពិតមែន។ដោយសង្ស័យថាយុវជនរូបនេះប្រើប្រាស់គ្រឿងញៀនលើសកំរិតធ្វើឲ្យបាត់ការចងចាំវង្វេងស្មារតីទើបទៅជាបែបនេះ។

លោកនាយប៉ុស្តិ៍បន្តទៀតថា យុវជនខាងលើនេះមិនស្គាល់អត្តសញ្ញាណទេហើយមិនដឹងមកពីណាមានអាយុប្រហែលជាង២០ឆ្នាំ។ក្រោយមកក៍បញ្ជួនយុវជនរូបនោះទៅប្រគល់ឲ្យមន្ទីរសង្គមកិច្ចចាត់ការបន្ត៕
ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print