ស្ដ្រី​២​នាក់​នៅ​ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ពូកែ​ខាង​ដឹកឈើ​ប្រណីត​និង​ពូកែ​ខាង​ឆបោក​ពលរដ្ឋ​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​៖​ ស្ដ្រី​ពី​នាក់​ដែល​ គេ​ឃើញ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ប្រភេទ​ ឈើ​បេង​និង​ឈើ​ធ្នង់​តាមរ​ម៉ក​ម៉ូតូ​យ៉ាង​សកម្ម​ក្នុង​មួយ​ថ្ងៃ​ពី​ទៅ​បី​ជើង​ចេញពី​ឃុំ​អូរ​ស្វាយ​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ចូល​មក​ ស្រុក​អន្លង់​វែង​ដែល​សមត្ថកិច្ច​មិន​មាន​ចំណាត់ការ​កំពុង​តែ​អួត​ក្ដែ​ងៗ​ថា​គ្មាន​ អ្នក​ណា​ហ៊ាន​បង្ក្រាប​គេ​ឡើយ​ ។​

MVI_1085_20151030-13312529

​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ថា​ ស្ដ្រី​ ទាំង​២​នាក់​ដែល​ប្រកប​អាជីវកម្ម​បទល្មើស​ព្រៃឈើ​ខាងលើ​ ទី​១-​ឈ្មោះ​ចែ​ ផល្លា​ អាយុ​៣៦​ឆ្នាំ​ និង​ទី​២-​មិន​ស្គាល់ឈ្មោះ​ទេ​ អ្នក​ទាំង​២​រស់នៅ​ភូមិ​ ទួល​ចំបក់​ ឃុំ​ អូរ​ស្វាយ​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ ខេត្ដ​ឧត្ដរ​ មាន​ជ័យ​ ។​

​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រះ​ឈូក​ និង​ ភូមិ​អូរ​ចិញ្ចៀន​ ឃុំ​ស្រុក​អន្លង់​វែង​បានឱ្យ​ ដឹង​ថា​ស្ដ្រី​ពី​នាក់​ខាងលើ​មិន​ត្រឹមតែ​រកស៊ី​បទល្មើស​ព្រៃឈើ​ ហើយ​សមត្ថកិច្ច​ ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​វែង​ មិន​ហ៊ាន​បង្ក្រាប​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ពូកែ​ ខាង​ដើរ​ឆបោក​គេឯង​ពេញ​ស្រុក​អន្លង់​ វែង​ថែម​ទៀត​ ។​ ស្ដ្រី​ទាំង​២​នាក់​នេះ​បាន​ យក​ឈើ​លេខ​២​មុខកាត់​ធំៗ​មក​ដើរ​បន្លំ​ គេ​ថា​ជា​ឈើ​បេង​ដែល​ទិញ​តម្លៃ​៥០​ម៉ឺន​ រៀល​ក្នុង​មួយ​ម៉ែត្រគូប​យក​មក​លក់​តម្លៃ​រាប់​ពាន់​ដុល្លារ​ ។​

​នេះ​បើ​តាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​ស្ដ្រី​២​នាក់​ខាងលើ​ម្នាក់ៗ​អស់​រាប់​ពាន់​ដុល្លារ​ហើយ​ពួក​គាត់​កំពុង​តែ​ ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ស្ដ្រី​ទាំង​២​នាក់​ នេះ​ទៅ​កាត់ទោស​ ។​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ មន្ដ្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់​ វែង​ថា​ថ្មីៗ​នេះ​ពួក​គាត់​បាន​ស្ទាក់​ចាប់​ រ៉ឺ​ម៉ក​ដឹកឈើ​នេះ​ដែរ​តែ​ស្ដ្រី​២​នាក់​នេះ​ បាន​ស្រែក​ឡូឡា​រួច​យក​ស៊ាំ​ង​មក​ចាក់​ លើ​ឈើ​និង​ម៉ូតូ​គំរាម​ដុត​បំផ្លាញ​ចោល​ រួច​ជេរ​ប្រមាថ​សមត្ថកិច្ច​តាមតែ​អំពើ​ចិត្ដ​ ។​ ស្ដ្រី​ទាំង​២​នាក់​នេះ​បានឱ្យ​ដឹង​ថា​ មាន​មន្ដ្រី​បរិស្ថាន​ម្នាក់​ជា​អ្នក​នៅ​ពី​ ក្រោយខ្នង​និង​ជា​អ្នក​រៀបចំ​គម្រោង​ឱ្យធ្វើ​បែប​នេះ​ ពីព្រោះ​រូប​គាត់​បាន​បង់លុយ​ឱ្យ​ ទៅ​មន្ដ្រី​បរិស្ថាន​ជា​ប្រចាំ​តែ​ស្ដ្រី​ទាំង​ ២​នាក់​នេះ​មិន​បាន​ប្រាប់​អំពី​អត្ដសញ្ញាណ​មន្ដ្រី​បរិស្ថាន​នេះ​ឡើយ​ ៕​

MVI_1086_20151030-13313948

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print