មន្រ្តីជំនាញរកឃើញស្ថានីយប្រេងឥន្ធនៈ៣កន្លែងនៅខេត្តស្វាយរៀងលក់មិនគ្រប់លីត្រ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ មន្រ្តីកាំកុងត្រូលខេត្តស្វាយរៀ សហការជាមួយអគ្គនាយករដ្ឋានកាំកុងត្រូល និងមន្ទីរពាណិជ្ជកម្មខេត្ត បាននាំយករថយន្តចល័តមន្ទីរពិសោធន៍ ចុះពិនិត្យស្ថានីយប្រេងឥន្ធនៈ នៅក្នុងខេត្តស្វាយរៀង ដើម្បីពិនិត្យរកអនុលោមភាពផ្នែកបរិមាណ និងគុណភាពប្រេងឥន្ធនៈនាព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ ។

យោងតាមមន្ត្រីសាខាកាំកង់ត្រូលបានឲ្យដឹងថា «ថ្ងៃនេះសាខាកាំកុងត្រូល សហការជាមួយមន្ទីរជំនាញ និងអគ្គនាយកដ្ឋានកាំកុងត្រូល បានចុះពិនិត្យប្រេងឥន្ធនៈនៅតាមស្ថានីយ ក្នុងនោះស្ថានីយលក់​ប្រេងឥន្ធនៈ​ចំនួន​៣ ក្នុងចំណោម​៦ ក្នុង​ក្រុងស្វាយរៀងខេត្តស្វាយរៀង។ ជាលទ្ធផល ​មន្ត្រី​ជំនាញ​ផ្នែក​ប្រេងឥន្ធនៈ​ពិនិត្យ ​និង​រកឃើញថា មានការលក់​ចែកចាយ ​មិន​គ្រប់​តាម​រង្វាស់រង្វាល់ ជាហេតុ​ធ្វើឱ្យ​អតិថិជន​មានការ​ខាតបង់»​។​

​ប្រភពបាន​បញ្ជាក់ថា ការចុះ​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេងឥន្ធនៈ ធ្វើ​នៅតាម​ស្ថានីយ​ទូទាំងប្រទេស​។ ជាក់ស្តែងការចុះ​ត្រួតពិនិត្យ​គុណភាព បរិមាណ​ប្រេងឥន្ធនៈ និង​ដេប៉ូ​ចែកចាយ ទាំង​០៦ស្ថានីយ នៅក្នុង​ក្រុង​ស្វាយរៀង នាពេលនេះ ដោយ​ប្រើប្រាស់រថយន្ត​ពិសោធន៍ ចល័ត​ផ្នែក​ប្រេង ឥន្ធនៈ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល ដោយ​បំពាក់​ឧបករណ៍​វិភាគ និង​ឧបករណ៍​រង្វាស់រង្វាល់​ដែល​អាច​បញ្ជៀ​សការ​ក្លែងបន្លំ​បាន​។​

​លទ្ធផល​នៃ​ការពិនិត្យ​លើ​ផ្នែក​គុណភាព ប្រេងសាំង​ធម្មតា សាំង ស៊ុប​ពែ ប្រេង​ម៉ា​ស៊ូត ​លើ​ស្ថានីយ​ចំនួន​៦ គឺ​ត្រឹមត្រូវ​តាម​ស្តង់ដា៣កន្លែង ដោយឡែក​៣កន្លែងទៀត មិនត្រឹមត្រូវទៅតាមស្តង់ដា ដោយផ្នែក​បរិមាណ​បាញ់​ចេញពី​ទុយោ​វិញ មាន​កម្រិត​លំអៀង​ពី​០៣​លីត្រ ទៅ​០៦លីត្រ ក្នុង​១០០​លីត្រ បាញ់​ចេញ​(ពោល) គឺមិនមានអនុលោមភាព ផ្នែកមរិមាណ១កន្លែង និងមិនមានអនុលោមភាពគុណភាព២កន្លែង។

...

យ៉ាងណាក៏ដោយ​ ​ស្ថានីយ​ទាំង៣​មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ​នោះទេ ត្បិត​សមត្ថកិច្ច ជំនាញ​បាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​ស្ថានីយ​ប្រេងឥន្ធនៈ​ទាំងនោះ ធ្វើ​ធ្វើកិច្ចសន្យាផងដែត៕ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print