រថយន្ដជនជាតិចិន និងរថយន្ដជនជាតិកូរ៉េបើកបុកគ្នាបណ្ដាលអោយរងរបួសធ្ងន់ពីរនាក់

ចែករំលែក៖

ភ្នំពេញ៖ នារីជាជនជាតិចិន និងបុរសជនជាតិកូរ៉េម្នាក់ បានរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកជាបួនរវាងរថយន្ដម៉ាក LANROVER និងរថយន្ដម៉ាកLEXUS កាលពីវេលាម៉ោង២៣និង៥៥នាទី ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបំបែកជាបួនតាមបណ្ដោយផ្លូវលេខ៣៣៤កែងនឹងផ្លូវលេខ៦៣ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

ប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដម៉ាកLEXUSពណ៍ស ពាក់ស្លាកលខភ្នំពេញ2AD-9916 ជិះដោយបុរសនារីបួននាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៣៤ទិសដៅពីកើតទៅលិចឆ្លងផ្លូវ៦៣ក៏ត្រូវរថយន្ដម៉ាកLANROVERពណ៍ខ្មៅពាក់ស្លាកលេខ ភ្នំពេញ2X-9807 ជិះដោយបុរសជនជាតិកូរ៉េពីរនាក់បើកក្នុងល្បឿនលឿនបុកពេញទំហឹងបណ្ដាលអោយរថយន្ដម៉ាកLEXUSជ្រុលចង្កូតទៅបុក របងការិយាល័យលក់ខុនដូរខូចខាតបង្គោលស្លាកប៉ាណូមួយដើមនិងបណ្ដាលអោយនារីជនជាតិដែលជិះក្នុងរថយន្ដរងរបួសធ្ងន់។ ចំណែករថយន្ដម៉ាកLANROVERរងកាខូចខាតផ្នែកខាងមុខនិងបណ្ដាលអោយបុរសជនជាតិកូរ៉េម្នាក់រងរបួសបែកក្បាល។

ប្រភពបានបន្តថា ក្រោយពីកើតហេតុរថយន្ដសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យឯកជនបានទៅដឹកជនរងគ្រោះទាំងពីរនាក់ទៅសង្គ្រោះភ្លាមៗ។ រីឯរថយន្ដទាំងពីរគ្រឿងដោយភាគីទាំងសងខាងនិយាយមិនត្រូវគ្នាទើបកម្លាំងសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print