ខេត្តរតនគិរី ៖ អាជីវករដែលធ្វើអាជីវកម្មលើចញ្ចើមផ្លូវសាធារណៈ ត្រូលោក អ៊ុន ស៊ីដេត អភិបាលរងក្រុងបានលុង បានទុកឱកាសរយៈពេល ៧ថ្ងៃឱ្យបញ្ឈប់ការធ្វើអាជីវកម្មបន្ត។
អាជីវករត្រូវអាជ្ញាធរបានណែនាំនិងជូនដំណឹងជាច្រើនលើកច្រើនសារដល់ម្ចាស់អាជីវកម្ម។
ការដាក់ឱសានវាទរយៈពេល៧ថ្ងៃដល់ម្ចាស់អាជីវកម្មរគឺបានធ្វើឡើងនៅព្រឹកថ្ងៃពុធ៧រោចខែមាឃឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៨។
លើចំណុចចិញ្ចើមផ្លូវលេខ២៧ស្ថិតក្នុងភូមជ័យជំនះ សង្កាត់ឡាបានសៀក ច្រកចូលផ្សារបានលុង។
លោម អ៊ុន ស៊ីដេត បានឱ្យដឹងថាអាជ្ញាធរក្រុងបានអោយម្ចាស់អាជីវកម្មទាំងនោះធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់សម្ភារៈមុខទំនិញផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈចាប់ពីពេលនេះតទៅនិងត្រូវរុះរើសំណង់ រឺសំយាប ដែលបានតចេញចូលដល់ចំណីផ្លូវ។
ត្រូវកាត់តម្រឹមតាមការកំណត់របស់អាជ្ញាធរឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ ជាកំណត់ ។
បើក្នុងករណីម្ចាស់អាជីវកម្មមិនព្រមអនុវត្តន៍តាមការណែនាំរបស់អាជ្ញាធរទេ នោះនឹងត្រូវទទួលនូវការផាកពិន័យអន្តរកាលនិងទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌទៅតាមច្បាប់។
ព្រមទាំងប្រគល់ជូនអាជ្ញាធរចុះរុះរើ និងកាត់ចេញ ដោយគ្មានលក្ខខណ្ឌរឺប្រកែកតវ៉ានិងប្តឹងផ្តល់អោយសងសំណងអ្វីទាំងអស់ ។ឯថ្លៃពលកម្មរុះរើលើកដាក់ដឹកជញ្ជូនជាបន្ទុករបស់ម្ចាស់អាជីវកម្ម៕ដោយ:ជីវន្ត