នគរបាលចរាចរណ៍ផ្លូវគោកអន្លង់វែង សហការជាមួយកម្លាំងអាវុធហត្ថស្រុក ឃាត់រថយន្ដធុនយក្ស៥គឿង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ក្រោយប្រមុខរាជរដ្ឋាភិបាល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសឲ្យមានចំណាត់ការ ទៅលើរថយន្ដកាត់តរកែច្នៃខុសបច្ចេកទេស ចាប់ពី០ម៉ោងយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះមក​។

កាលពីថ្ងៃសៅរ៍ ១០រោច ខែមាឃ ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកអន្លង់វែង សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក បានធ្វើការឃាត់រថយន្តធុនធ្ងន់ ចំនួន៥គ្រឿង នៅលើកំណាត់ផ្លូវជាតិលេខ ៦៧ ចំណុចភូមិអូរតាមែង ឃុំ-ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយពីធ្វើការឃាត់ទុក រួចបានប្រគល់ឲ្យខាងបច្ចេកទេសពីមន្ទីរសាធារណៈការខេត្ត ចាត់ការតាមជុំនាញ។

រថយន្ដដែលធ្វើការឃាត់ទុករួមមាន ៖
១ ⁃ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ កំពង់ចាម 3A – 4444 កន្ទុយ ពាក់ស្លាកលេខកំពង់ ចាម 4A- 0135
២ ⁃ រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាក់លេខ (គ្មាន) កន្ទុយ ពាក់ស្លាកលេខ ព្រះសីហនុ 4A-2811
៣ ⁃ រថយន្ត ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សរ ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-0331 កន្ទុយ គ្មានស្លាក់លេខ
៤ ⁃ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ បៃតងចាស់ ពាក់ស្លាក់លេខ កំពង់ចាម 3A-2604 កន្ទុយ គ្មានស្លាកលេខ
៥ ⁃ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ខៀវចាស់ ពាក់ស្លាក់លេខ ភ្នំពេញ 3D- 2519 កន្ទុយ ពាក់ស្លាកលេខ កំពង់ចាម 4A-0051 ។

លោកសាំងប៊ុន ថេន ប្រធាមន្ទីសារធារណះការនិងដឹកជញ្ជូន ខេត្តឧត្តរមានជ័យបានអោយដឹងថា ក្នុងចំណោម រថយន្ដប្រាំគ្រឿងដែលបានឃាត់ទុក មានតែមួយគ្រឿងទេដែល ខុសបច្ចេកទេ និងកុំពុងធ្វើការកាត់ចេញ លោកបន្ដថា ទោះជាលើសតែពីតឹកក៍ត្រូវតែកាត់ចេញដែរ ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print