ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ត្រីអុី សុខាស្នងការរងទទួលផែនសណ្ដាប់ ធ្នាប់ចរាចរណ៍បានឲ្យដឹងថា នៅវេលាម៉ោង៦:៤០នាទីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៦១-១៦២ ស្ថិតនៅក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើ ង រវាងរថយន្តធុនធំ ពណ៌ស-ប្រផេះ គ្មានផ្លាកលេខ សណ្តោងរឺម៉ក ដែលមានទិសដៅពីខេត្តព្រះសី ហនុ ឆ្ពោះទៅភ្នំពេញ បានរ៉េចង្កូត ទៅបុករថយន្ត១គ្រឿង ម៉ាកHIGHLANDER ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ2AF-1064 មានទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ ជួន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភ្នំពេញ មានអ្នករួមដំណើរ ចំនួន២នាក់។
គ្រោះថ្នាក់នេះបណ្ដាលឲ្យ រងរបួសមនុស្សម្នាក់ឈ្មោះ HOYNH VAN HIEN ជនជាតិវៀតណាមអ្នករួមដំណើរ នឹងបានបញ្ជូនទៅព្យាបាលនៅ គ្លីនិកលិគឹមឌីវាលរេញ។
រថយន្តទាំង២គ្រឿងសមត្ថកិច្ចបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ព្រៃនប់ ដេីម្បីរង់ចាំការដោះ ស្រាយបន្ត ៕ ឆ្លាម សមុទ្រ