គោ៥ក្បាលត្រូវចោរ៤នាក់លួច​ តែមិនសម្រេចជាប់អន្ទាក់កងរាជ​អាវុធហត្ថ​ស្រុកបារាយណ៍

ចែករំលែក៖

ខេត្ត​កំពង់ធំ​ ៖​ កងរាជ​អាវុធហត្ថ​ស្រុកបារាយណ៍ធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់  និងដកហូតបានគោញីចំនួន៥​ កាលពី​វេលា​ម៉ោង៨នឹង​៣០នាទីព្រឹកថ្ងៃទី១៣​ ខែកុម្ភ:​ ឆ្នាំ២០១៨ នៅចំណុចភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោកឃុន ប៊ុនហួរមេបញ្ជាការអាវុធហត្ថស្រុកបារាយណ៍បានឱ្យដឹងថា​ ក្នុងការបង្ក្រាបចាប់ជនសង្ស័យ​ និងដកហូតគោ​៥ក្បាលនេះលោកបានទទួលពត៏មានពីម្ចាស់គោបានរាយកាណ៍ថាបាត់គោញីចំនួន៥ក្បាល​  លោក​បានបញ្ជាឱ្យកម្លាំងក្រោមឱវាទរបស់លោកធ្វើការស្រាវជ្រាវនឹងស្ទាក់រកគ្រប់ច្រកល្ហក់ទើបធ្វើការបង្រាបជនសង្ស័យបាននៅចំណុចទីតាំងខាងលើ។

លោកបន្ដ​ថា​ ជនសង្ស័យទាំង៤នាក់​ដែល​ត្រូវ​ឃាត់​ខ្លួន​រួមមាន​៖ទី១ មានឈ្មោះឆាយ ឈៀង ភេទប្រុសអាយុ៥៥ទីលំនៅភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ជាម្ចាស់រឺម៉ក។

ទី២ឈ្មោះកែវ គន ភេទប្រុសអាយុ៤៥ឆ្នាំទីលំនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍។

ទី៣ឈ្មោះនួន ហ៊ុយភេទប្រុសអាយុ៣៥ឆ្នាំទីលំភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍។

ទី៤ឈ្មោះកែវ កាន់ភេទប្រុសអាយុ៤៣ឆ្នាំ ទីលំនៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍។

ម្ចាស់គោឈ្មោះឃួន ធីភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅភូមិភ្នៅ ឃុំត្នោតជុំ ស្រុកបារាយណ៍។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​៤នាក់​ ត្រូវកម្លាំង​អាវុធហត្ថស្រុកបារាយណ៍ក៍សាងសំណុំរឿងបញ្ជួនទៅអាវុធហត្ថខេត្តកំពង់ធំដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។

ចំណែកគោញ៉ីចំនួន៥ក្បាលអាវុធហត្ថស្រុកបារាយណ៍បានប្រគល់ឱ្យម្ចាស់ដើមវិញ​ ៕  ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print