សម្ព័ន្ធយុវជនមុស្លិមកម្ពុជា បន្ដកម្មវិធី អប់រំអនាម័យសម្អាតមាត់ធ្មេញ ដល់សិស្សានុសិស្សនៅស្រុកបារាយ៍ ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កម្មវិធី វីឃ្លីន សម្អាតមាតធ្មេញ (WE-CLEAN) របស់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានបន្តសកម្មភាពអប់រំនិងអនាម័យ ដល់សិស្សានុសិស្ស ខេត្តកំពង់ធំ ខណៈ កម្មវិធីនេះបានធ្វើរួចជាច្រើនកន្លែងតាមបណ្តាខេត្ត ដើម្បីលើកកំពស់សុខភាពអនាម័យ និងសោភ័ណភាពបរិស្ថាន ។ កម្មវិធីនេះ បានប្រព្រឹត្ដទៅកាលពីរសៀល ថ្ងៃព្រហស្បតិ៏ ១កើត ខែផល្គុន ឆ្នាំរកានព្វស័កព.ស ២៥៦១ ត្រូវនិងថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ២០១៨ ។
។ សម្រាប់កម្មធីនៅឯខេត្តកំពង់ធំ ត្រូវបានធ្វើឡើងនៅសាលាបឋម សិក្សាត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកស្រី ម៉ាន ណាវី ជំនួយការ ផ្ទាល់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធយុវជនមុស្លិ ម កម្ពូជា ដែលដឹកនាំអនុវត្តសកម្មភាពដោយប្រធានកម្មវិធីវី-ឃ្លីន កញ្ញាសាលីហា អូស្មាន ដោយបានអប់រំកុមារា កុមារីតូច រៀនថ្នាក់ទី១ ទី២ និងទី៣ អោយ ស្វែងយល់ពីអនាម័យ រស់នៅស្អាត ហូបចុកស្អាត ព្រមទាំងអប់រំពីសុជីវធម៌ផ្សេងៗក្នុងការរស់នៅ សុជីវធម៌ជាមួយមាតាបីតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធចារ្យជាដើម ។
ក្នុងយុទ្ឋនាការអប់រំអនាម័យ លោកស្រី ម៉ាន ណាវី ក៏បានណៃនាំកុមារទាំងឡាយ ត្រូវយកចិត្តទុកដាក់ថែរក្សាមាត់ធ្មេញ ដោយត្រូវឧស្សាហ៍ដុះធ្មេញជាប្រចាំ ព្រឹកល្ងាច និងក្រោយពេលញ៉ាំអាហារ ក៏ដូចជាការលាងដៃដោយសាប៊ូជាដើម។ លោកស្រីបានពាំនាំជាអំណោយដល់ប្អូនៗកុមារទាំង៣៥០នាក់ ទទួលបានឈុតថ្នាំដុសធ្មេញ១ សាប៊ូ១ដើម្បីការអនុវត្តសម្អាតអនាម័យខ្លួនប្រាណ ក្នុងនោះដែរក៏មានសម្ភារៈសិក្សា និងថិការមួយ ចំនួនផងដែរ ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print