ភ្នំពេញ ៖ នាឱកាសដ៏ប្រពៃថ្លៃថ្លា នៃពិធីខួបកំណើតរបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ គម្រប់ ៥៧ឆ្នាំ ឈានចូល ៥៨ឆ្នាំ ដែលប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨, លោកឧត្តមសេនីយ៍ទោ លន់ សុផាត និង លោកជំទាវ ព្រមទាំងនាយ នាយរង និងពលនគរបាលទាំងអស់ ទូទាំងស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមគោរពជូនពរ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស ក៏ដូចជាដឹកនាំកងកម្លាំងនគរបាលជាតិឲ្យកាន់តែរីកចម្រើន រុងរឿងជានិច្ចនិរន្តរ៍តទៅ ។
ជាថ្មីនៃឱកាសមហានក្ខត្តឫក្សនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕