ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារ ហាន​ គង់ដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តសៀមរាប៖​ នៅសណ្ឋាគារ​ ហាន​ គង់​ មានទីតាំងផ្លូវជាតិ​លេខ៦A ស្ថិតក្នុងភូមិស្លក្រាម​ សង្កាត់ស្លក្រាម​ ក្រុង​-ខេត្តសៀមរាប​ គេប្រទះឃើញជនបរទេសម្នាក់​ដេកស្លាប់​ នៅវេលា​ម៉ោង​ ២៣:​០០នាទី​ ថ្ងៃទី១៧ ខែកុម្ភៈ​ ឆ្នាំ២០១៨​នេះ​ ។
ក្រេាយពេលកេីតហេតុ​កម្លាំងនគរបាលជំនាញបានចុះធ្វើការត្រួតពិនិត្យ​ និងស្រាវជ្រាវជុំវិញករណី​ នេះភ្លាមៗ​ ព្រោះខ្លាចមានការពាក់​ព័ន្ធអំពើឃាត់កម្ម។​ដោយបញ្ចាក់ថា​ ភ្ញៀវទេស​ចរណ៍បរទេសដែលស្លាប់មានឈ្មោះ​ SONG​KARN​PUEFPHAN​ ភេទ​ប្រុស​ កើតឆ្នាំ១៩៦០​ ជនជាតិថៃ​ សញ្ជាតិថៃកាន់លិខិតឆ្លងដែនលេខAA995​32​37។​
តាមការបំភ្លឺរបស់សាក្សីឈ្មោះ​PINYOSAMAI MONGKUL​  ភេទប្រុសត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះដេកបន្ទប់រួមគ្នាបានឲ្យដឹងថា​ នៅថ្ងៃទី១៧​ ខែកុម្ភ:​ ឆ្នាំ២០១៨នេះ​ពួកគាត់ទាំងពីរនាក់​ ជិះរថយន្តក្រុងពីខេត្តរ៉ាក់យ៉ង​ ប្រទេសថៃ ឆ្លងចូលមកខេត្តសៀមរាបតាមច្រកអន្តរ​ជាតិ​ប៉ោយ​ប៉ែត​ តាមរយះក្រុមហ៊ុនទេសចរណ៏ឈ្មោះ​SEASONHOLIDAY​TOUR​ ​ដោយមានមនុស្សសរុបទាំងអស់​២១នាក់​ ស្រី១១នាក់។
ពេលមកដល់ខេត្តសៀម​រាប​ ខ្លួន​ និងជន​រងគ្រោះស្នាក់នៅរួមគ្នាក្នុងបន្ទប់លេខ៣០៥​ នៃសណ្ឋាគារ​ ហាន​ គង់​ នៅម៉ោងប្រហែលជាង​ ​២១​យប់​ ស្រាប់តែជនរងគ្រោះមានអាការ:​មិនស្រួលខ្លួនដោយដកដង្ហើមញាប់ៗ​ហើយខ្លួនបានហៅមិត្តភក្រ័្ត​ដទៃទៀតដែលមានបន្ទប់ជាប់គ្នាមកជួយធ្វើចលនាចង្វាក់បេះដូងតែអា​ការ:កាន់តែធ្ងន់ធ្ងរ​ រហូតដាច់ខ្យល់ស្លាប់តែម្តង។សាក្សីរូបនោះបញ្ជាក់ថា ជនរងគ្រោះឈ្មោះ​ SONG​KARN​PUEFPHAN​ មានប្រវត្តិជំងឺរោគបេះដូងជាង​ ១០ឆ្នាំមកហើយ។
លោកវេជ្ជបណ្ឌិត​ អ៉ិត​ ឆប​ឆរ័ត្ន​ គ្រូពេទ្យអមអយ្យការសាលាដំបូងខេត្តសៀមរាប​បានសន្និដ្ឋានថា​ ជនរងគ្រោះស្លាប់ដោយ​សារជម្ងឺគាំងបេះដូង​ដោយពុំមានស្លាកស្នាមពាក់ព័ន្ធអំពើឃាតកម្មទេ។បច្ចុប្បន្នសពតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បីរងចាំការ​សម្រេចរបស់សាច់ញាតិ​ និងស្ថានទូត៕ ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print