នាង អ៊ីតថានឹងរុញកូនស្រីឲ្យមានឈ្មោះបោះសំឡេងក្នុងវិស័យចម្រៀង

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីបង្ហាញមុខកូនស្រីក្នុងកម្មវិធីទូរទស្សន៍មិនបានប៉ុន្មានផង ស្រាប់តែតារាកំប្លែងនាង អ៊ីតប្រកាស​ថា នាងនឹងជួយជំរុញលើកទឹកចិត្ត និងបង្វឹកកូនស្រីឲ្យចូលប្រឡូកក្នុងអាជីពសិល្បៈ ពិសេសផ្នែកចម្រៀង បើទោះបីជាមានការរិះគន់ខ្លះៗក៏ដោយ ។

តារាកំប្លែងរបស់ក្រុម CTN អ្នកនាង សេន ចិន្ដា ហៅនាងអ៊ីតប្រាប់ថានាងនឹងធ្វើរឿងគ្រប់យ៉ាងដើម្បីធ្វើយ៉ាងណាជួយជ្រោងកូនស្រីឲ្យល្បីដូចខ្លួនឬល្បីជាងនេះតាមអាចធ្វើបាន ។ ការអះអាងដូច្នេះបន្ទាប់ពីអ្នកនាងមើលឃើញកូនស្រីមានទេពកោសល្យខ្លាំងផ្នែកសិល្បៈ ។ ជាពិសេសផ្នែកចម្រៀងជាដើមដែលជាហេតុធ្វើឲ្យអ្នកនាងចង់ជំរុញកូនស្រីឲ្យមានមុខមាត់ក្នុងសង្គមសិល្បៈ ។ តារាចម្រៀងមកពីខេត្តកំពង់ស្ពឺរូបនេះបញ្ជាក់ថានាងល្បីប៉ុណ្ណេះគ្រប់គ្រាន់ហើយដូច្នេះនាងចង់ឲ្យកូនស្រីល្បីដូចខ្ញុំដែរឬលើសនេះ ហើយនាងនឹងជួយជំរុញគ្រប់បែបយ៉ាងដោយធ្វើយ៉ាងណាឲ្យគាត់មានភាពល្បីឈ្មោះ ។

តារាកំប្លែងរូបនេះបន្តថា កត្តានាំឲ្យអ្នកនាងចង់ជំរុញកូនស្រីរូបនេះឲ្យល្បីដូចខ្លួន ព្រោះតែមួយរយៈកន្លងទៅការបង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍នានាគឺកូនស្រីរបស់អ្នកនាងទទួលការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជនលើការបកស្រាយចម្រៀង ។ ហេតុដូច្នេះហើយទើបអ្នកនាងចង់ធ្វើរឿងទាំងនេះ ដោយជួយឲ្យកូនស្រីសម្រេចបំណងផង និងល្បីឈ្មោះផង ។ ជាមួយគ្នានេះនាងបាន ស្នើឲ្យទស្សនិកជនជួយគាំទ្រកូនស្រី និងរិះគន់ក្នុងន័យស្ថាបនាដើម្បីជួយកែលម្អប្រសិនបើមានភាពខ្វះខាតឆ្គាំឆ្គងដោយអចេតនា ។

គួរបញ្ជាក់ដែរថា តារាកំប្លែងអ្នក អ៊ីតបានលែងលះជាមួយស្វាមីកាលពីពេលថ្មីៗកន្លងទៅដោយបន្សល់ទុកកូនស្រីម្នាក់ ដែលមានទេពកោសល្យសិល្បៈដូចខ្លួន ។ រហូតមកទល់នឹងពេលនេះអ្នកនាងមិនទាន់សម្រេចរៀបការជាថ្មីទៀតនៅឡើយទេបើទោះជាមានបុរសជាច្រើនតាមស្រលាញ់បែបណាក្ដី ។ អ្នកនាងបញ្ជាក់ថា ចង់ទុកពេលវេលាឲ្យយូរបន្តិចទៀតដើម្បីមើលមនុស្សគួរឲ្យទុកចិត្តបាន ។

ទោះជាយ៉ាងណានាងត្រូវបានគេលើកឡើងថាបានភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយតារាក្មេងម្នាក់ផងដែរ ក្រោយបែកពីស្វាមីនោះ ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print