សហរដ្ឋអាមេរិកត្រៀមលក្ខណៈពិភាក្សាដើម្បី ស្វែងរកសន្តិភាពជាមួយនឹងពលរដ្ឋប៉ាឡេស្ទីន

ចែករំលែក៖

អគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការ សហប្រជាជាតិ លោកស្រី Nikki Haley បានបញ្ជាក់ថា អាមេរិកបានត្រៀម លក្ខណៈ ពិភាក្សាស្វែងរកសន្តិភាព នៅ តំបន់មជ្ឈិមបូព៌ា ជាមួយពលរដ្ឋ ប៉ាឡេ ស្ទីន។

ការប្រកាសរបស់លោកស្រី ធ្វើឡើង នៅក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជា ជាតិកាលពីថ្ងៃទី២០ខែ កុម្ភៈ ដោយមានការចូលរួមពីប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ផងដែរ។ ការ ប្រកាសរបស់លោកស្រី Haley ធ្វើឡើង ក្រោយពេលដែល ប្រធានាធិបតីប៉ាឡេ ស្ទីន លោកអាបាស់បានថ្លែងសន្តរកថានៅក្នុងកិច្ចប្រជុំ ប៉ុន្តែការប្រកាសរបស់ រដ្ឋទូតអាមេរិកមិនបានលើកឡើងពីគម្រោងសន្តិភាពណាមួយច្បាស់លាស់នោះឡើយ។ ចំណែកអ្នកនាំពាក្យសេតវិមានអាមេរិកវិញ លោក Josh Raffel បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងបង្ហាញពីគម្រោង សន្តិភាព ច្បាស់លាស់ នៅពេលសមស្រប ណាមួយ។

កន្លងមកពលរដ្ឋប៉ាឡេស្ទីនមិនបានចាត់ទុកអាមេរិក គឺជា អាជ្ញាកណ្តាលនៅក្នុងការស្វែងរកសន្តិភាព នោះឡើយ ។ប្រធានាធិបតីប៉ាឡេស្ទីនបានស្នើឲ្យមានកិច្ចប្រជុំអន្ត រជាតិ ស្តីពីសន្តិភាពនៅតំបន់មជ្ឈិមបូព៌ានៅក្នុងឆ្នាំ២០១៨នេះ។

ក្រៅពីនេះ ប្រធានរដ្ឋអំណាចប៉ាឡេ ស្ទីន លោកម៉ះមូដ អាបាស់ ថ្លែងសុន្ទរកថានៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យទទួលស្គាល់ ប៉ាឡេស្ទីន ជាសមាជិករបស់អង្គការសហ ប្រជាជាតិ។ នេះជាសុន្ទរកថា លើកទី៣ របស់លោក អាបាស់ និងជាសុន្ទរកថាដ៏ កម្ររបស់លោក នៅចំពោះមុខក្រុមប្រឹក្សា សន្តិសុខ គិតតាំងពីឆ្នាំ២០០៨មក។

ក្រុមមន្ត្រីប៉ាឡេស្ទីនលើកឡើងថា ថ្ងៃ អង្គារនេះ លោកអាបាស់ នឹងអំពាវនាវឲ្យការចរចាសន្តិភាពរវាងអុីស្រាអែលនិងប៉ាឡេស្ទីន ធ្វើឡើងក្នុងក្របខ័ណ្ឌទូលំ ទូលាយ។ ជាការចរចាដែលអាចមានវត្ត មានសមាជិកអចិន្ត្រៃយ៍ទាំង៥​នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេស ទាំង៥ ដូចយើងដឹងហើយ គឺមានចិន រុស្ស៊ី អាមេរិក បារាំង និងអង់គ្លេស។ លោក អាបាស់ក៏នឹងមិនជំទាស់នឹងវត្តមានរបស់អាល្លឺម៉ង់ផងដែរ។ ប៉ុន្តែកន្លងមក អុីស្រាអែលតែងទាត់ចោលដំណើរការការចរចាដែលមានលក្ខណៈពហុភាគី។

ដោយឡែក ប្រធានរដ្ឋអំណាចប៉ាឡេ ស្ទីន មិនចង់ឲ្យយកអធិបតីភាពអាមេរិក ជាធំទេ ក្នុងការចរចាសន្តិភាពអុីស្រាអែល-ប៉ាឡេស្ទីន។ លោកអាបាស់បដិសេធរាល់ទំនាក់ទំនងផ្ទាល់ជាមួយរដ្ឋបាលអាមេរិក ដោយសារតែកាល​ពីចុងឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ បានសម្រេចទទួលស្គាល់ជាឯកតោភាគីថាហ្សេ៊រុយសាឡឹម ថាជារដ្ឋ ធានីអុីស្រាអែល។

គេរំពឹងដែរថា នៅចំពោះមុខអង្គការ សហប្រជាជាតិថ្ងៃអង្គារនេះ លោកអាបាស់ក៏អាចនឹងបង្ហាញបំណងឲ្យមានការទទួលស្គាល់ប៉ាឡេស្ទីនជាសមាជិកអង្គការសហប្រជាជាតិ។ ដូច្នេះ លោកអាបាស់ត្រូវតែទាមទារឲ្យមាននីតិវិធីរួមគ្នាក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីអាចឲ្យប៉ាឡេស្ទីនក្លាយជាសមាជិកអង្គការសហប្រជាជាតិ។ តាំងពី ឆ្នាំ២០១២​មក ប៉ាឡេស្ទីនមានឈ្មោះត្រឹមតែជារដ្ឋសង្កេតការណ៍របស់អង្គការសហប្រជាជាតិប៉ុណ្ណោះ គ្មានឈ្មោះជារដ្ឋសមា ជិកទេ។

ថ្ងៃអង្គារនេះ គ្រប់គ្នារង់ចាំមើលដែរនូវជំនួបផ្ទាល់មុខថ្ងៃនេះ រវាងប្រធានរដ្ឋ អំណាចប៉ាឡេស្ទីន និងឯកអគ្គរដ្ឋទូតអាមេរិកនៅអង្គការសហប្រជាជាតិ គឺលោកស្រី នីគី ហាឡី។ ខែមករាមុននេះ លោកស្រីហាឡីធ្លាប់បានរិះគន់លោកអាបាស់ ថាខ្វះ ភាពក្លាហាន ក្នុងការសម្រេចទិសដៅសន្តិភាព៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print