ប្រធានាធិបតីប្រទេសទួរគីព្រមានកម្លាំងទាហាន រដ្ឋាភិបាលស៊ីរី ដែលចូលទៅកាន់តំបន់ Afrin

ចែករំលែក៖

សារព័ត៌មានរ៉យទ័របាន ដកស្រង់សម្តីប្រធានាធិបតីទួរគីលោកអីុដូហ្គាន ដែល បានព្រមានថា គ្រប់កម្លាំងទាហាន ពិសេស គឺទាហានស៊ីរី បើចូលទៅកាន់តំបន់ Afrin ជួយដល់ក្រុមជនជាតិឃើដនោះនឹងត្រូវ សងនូវតម្លៃយ៉ាងស័ក្តិសមបំផុត។

ការប្រកាសរបស់លោកអីុដូហ្គានកើតឡើងក្រោយពេលដែលក្បួនរថយន្តដឹក ជញ្ជូនយោធា របស់រដ្ឋាភិបាលស៊ីរីចូលទៅកាន់តំបន់ Afrin ត្រូវដកថយវិញ បន្ទាប់ ពីទួរគីបាញ់ប្រហារ រារាំង។ លើសពីនេះ ទៅទៀតប្រធានាធិបតីទួរគី បញ្ជាក់ថា កម្លាំងទាហានរបស់លោកនឹងឡោមព័ទ្ធ តំបន់ Afrin និងកម្ចាត់ក្រុមភេរវកម្ម។

ឧបនាយករដ្ឋមន្រ្តីទួរគី និងជាអ្នកនាំ ពាក្យរដ្ឋាភិបាល លោក Bekir Bozdag បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ ក្នុងរដ្ឋ ធានីអង់ការ៉ាថា ការសម្រេចចិត្តណាមួយ ដោយរដ្ឋាភិបាលស៊ីរី ដើម្បីបញ្ជូនកម្លាំង យោធា ទៅកាន់ទីក្រុង Afrin គឺជាការបើកដៃឲ្យស៊ីរីមានការបែកបាក់ ហើយនឹងបង្កជាគ្រោះមហន្តរាយផ្សេងៗនៅក្នុងតំបន់។

នាដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេស ទួរគី លោក Mevlut Cavusolgu ក៏បាន ព្រមានទីក្រុងដាម៉ាស់ផងដែរ ដោយ ប្រមុខការទូតទួរគីរូបនេះ បានបញ្ជាក់ថា ប្រសិនបើកងទ័ពស៊ីរី ហ៊ានលូកដៃចូលមកការពារក្រុមអ្នកប្រយុទ្ធឃើដ YPG ក៏ពុំ មានអ្វីមួយឬក៏នរណាម្នាក់ អាចបញ្ឈប់កង ទ័ពរបស់ទួរគីបានដែរ។
ម៉្យាងវិញទៀត ប្រធានាធិបតីទួរគី លោក Reccep Tayyip Erdogan ក៏បានជួបពិភាក្សាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នា ជាមួយ សមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ព្រម ទាំងសមភាគីអុីរ៉ង់លោក Hassan Rouhani ដើម្បីព្រមានប្រឆាំងនឹងទង្វើដូចគ្នាផងដែរ (ការបញ្ជូនទ័ពមកជួយក្រុមឃើដ)។

គួរជម្រាបថា ក្រុម YPG ត្រូវទីក្រុងអង់ ការ៉ា ចាត់ទុកជាបណ្តាញប្រចាំនៅស៊ីរី របស់គណបក្សពលករ PKK ដែលជា អង្គការភេរវកម្មមួយ នៅក្នុងបញ្ជីរបស់ ទួរគី។ ទួរគី បានបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំមួយ កាលពីថ្ងៃទី២០ ខែ មករាកន្លងទៅ ចូលទៅក្នុងតំបន់ Afrin ភាគខាងជើងស៊ីរី ដើម្បីវាយកម្ទេចក្រុមអ្នកប្រយុទ្ធ YPG។
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលទួរគីបាន បញ្ជាក់ថា កម្លាំងទាហានប្រទេសនេះបាន សម្លាប់ ក្រុមឧទ្ទាមជនជាតិឃើដជាច្រើន នាក់ និងចាប់ខ្លួនបាន១.៧១៥នាក់ នៅ ពេលវាយប្រហារចូលតំបន់ Afrin។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនឹងប្រទេសស៊ីរីនោះដែរ ក្រុមអង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) បានឱ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ នៅ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅឯតំបន់ ហ្គួតា (Ghouta) ភាគខាងកើត ដែលជាតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម បានកើនដល់ជាង ២៥០នាក់ហើយ ក្នុងនោះមានកុមារ ៥០ នាក់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាម SOHR មានមូលដ្ឋាននៅ ទីក្រុងឡុងប្រទេសអង់គ្លេស ជនស៊ីវិល ច្រើនជាង ២៥០នាក់ ក្នុងនោះមានកុមារ ៥០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ គ្រាប់រ៉ុក្កែត ពីសំណាក់កងកម្លាំងរដ្ឋា ភិបាល ស៊ីរីកាលពីថ្ងៃចន្ទ។

បន្ថែមពីលើនេះ មន្ត្រីអង្គការសហប្រជា ជាតិម្នាក់ ក៏បានអះអាងដែរថា ស្ថានភាព បច្ចុប្បន្នកំពុងស្ថិតនៅក្រៅការគ្រប់គ្រង ខណៈគេជឿជាក់ថា ប្រតិបត្តិការវាយលុក តាមផ្លូវគោក អាចនឹងកើតមានក្នុងពេល ឆាប់ៗនេះនៅក្នុង តំបន់ហ្គួតា (Ghouta) ភាគខាងកើតប្រទេស។

គួរបញ្ជាក់ថា ប្រជាជនសរុបជាង ៤០០,០០០នាក់ កំពុងរស់ក្រោមការឡោមព័ទ្ធនៅក្នុងតំបន់ Ghouta ភាគខាងកើត តាំងតែពីឆ្នាំ២០១៣ មកម្ល៉េះហើយតំបន់ មួយនេះ គឺជាមូលដ្ឋានដ៏រឹងមាំចុងក្រោយ របស់ក្រុមឧទ្ទាមស៊ីរី នៅក្បែរ ទីក្រុងដា ម៉ាស់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print