ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ បែងចែកជា៣គោលដៅរួមមាន៖
ទី១-ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ យាងពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ប្រទេសចិន ។ ទី២-ដឹកនាំកម្លាំងប្រជាការពារខណ្ឌ សហកាជាមួយមន្ទីរសាធារណការាជធានីភ្នំពេញ ចុះបាញ់លាងសំអាតការ៉ឡានៅលើសួនច្បារមុខណាហ្គាវេីល ក្រោយពិនិត្យឃើញថាទីតាំងនោះមានការប្រឡាក់ និង ជាផ្លូវគណៈប្រតិភូឆ្លងកាត់ផងដែរ ។
និងទី៣ -បន្តដឹកនាំកម្លាំងប្រជាកាពារខណ្ឌ ចុះបាញ់លាងសំអាតការ៉ូឡា និង ច្រាំងទន្លេ ចាប់ពីមុខផ្សាររាត្រី រហូតដល់មុខព្រះបរមរាជវាំង ដេីម្បីសោភ័ណ្ឌភាព និង អនាម័យ នៅតាមបណ្តោយមាត់ទន្លេ ៕ស តារា
![](http://nkdnews.com/wp-content/uploads/2018/02/D6DA1913-9CC5-4D81-A2D7-47A1A5E1103C-1280x768.jpeg)