ខេត្តក្រចេះ ៖ គិតត្រឹមរយៈពេល១១ថ្ងៃ ចាប់តាំងពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ អាជ្ញាធរខេត្តក្រចេះ ត្រួតពិនិត្យរថយន្តធុនធំសរុបចំនួន១៨៦៦គ្រឿង ក្នុងនោះខុសលក្ខណៈបច្ចេកទេស និងកែច្នៃចំនួន៣៣គ្រឿង។
លោក ស្រេង ស្រស់ ប្រធានមន្ទីរសារ ធារណការ និងដឹកជញ្ជូនខេត្តបានឲ្យ ដឹងនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះថា មានរថយន្តធុនធំចំនួន១៨៦៦គ្រឿង ត្រូវ បានត្រួតពិនិត្យក្នុងនោះមាន១៨១៥ គ្រឿង គឺត្រឹមត្រូវតាមលក្ខណៈស្តង់ដារក្រៅពីនោះមាន៣៣គ្រឿង ត្រូវបានរកឃើញថា ខុសលក្ខណៈបច្ចេកទេស ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា យុទ្ឋនាការដែលបានធ្វើឡើងពីក្រុមគណៈកម្មាធិការចម្រុះក្នុង អំឡុងរយៈពេល១០ថ្ងៃមកនេះ ការអនុវត្តគឺបានធ្វើឡើងនៅគ្រប់ច្រកល្ហកនៅតាមបណ្តា ស្រុក-ក្រុង ដើម្បីទប់ស្កាត់រថយន្តធុនធំខុសលក្ខណៈបច្ចេកទេសទាំងអស់នេះ ខណៈដែលកន្លងមក គឺការចុះអនុវត្តបានធ្វើឡើងតែមួយគោលដៅ របស់ខេត្តនោះទេ។
លោកប្រធានមន្ទីរ ក៏បានអះអាងទៀតថា រាល់ប្រភេទរថយន្តធុនធំដែលមន្ត្រីជំនាញបានរកឃើញពីភាពមិនប្រក្រតីទាំងចំនួនជាង៣៣គ្រឿងនោះ គឺត្រូវបានអាជ្ញាធរ តម្រូវឲ្យធ្វើការកាត់ទ្រុងឲ្យត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការកែច្នៃដល់ម្ចាស់យានយន្ត។
លោក ស្រេង ស្រស់ ក៏បានអះអាង ទៀតថា សកម្មភាពរបស់គណៈបញ្ជាការឯកភាពខេត្ត ដែលបានចុះអនុវត្តកន្លងមក ទៅតាមអនុសាសន៍របស់សម្តចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី គឺវិធានការរបស់អាជ្ញាធរ ក៏នឹងត្រូវ បន្តធ្វើឡើងយ៉ាងតឹងរុឹងបន្ថែមទៀត៕ ហេង នរិន្ទ្រ