រងការរិះគន់ថា លោកស្នងការ សម សាមួន បក្ខពួកនិយម និងមិនបង្ក្រាបល្បែង ស៊ីសង បទល្មើសសេដ្ឋកិច្ច

ចែករំលែក៖

លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំពុងរងការនូវការរិះគន់យ៉ាងខ្លាំងពី មន្ត្រីក្រោមឱវាទ ពាក់ព័ន្ធការដឹកនាំមិនមានតម្លាភាព បក្ខនិយម និងមិនបង្ក្រាបបនល្បែង​ស៊ីសង ដែលជាប្រភពផ្តើមឲ្យមានបទល្មើសក្នុងមូលដ្ឋាន និងមិនបង្ក្រាបករណីបទល្មើស សេដ្ឋកិច្ចមួយចំនួនធំ សង្ស័យទុកជាប្រយោជន៍ឆ្នាំងបាយ ខ្វះការទទួលខុសត្រូវក្នុងការដឹកនាំ និងអនុវត្តតាម តួនាទី ភារកិច្ច ។

មន្ត្រីបានទម្លាយថា ដើម្បីគិតរឿងលាភសក្ការៈ ជាងការងាររីកចម្រើន ក៏ដូចជាសហការ សាមគ្គីផ្ទៃក្នុងនោះ លោកស្នងការ សម សាមួន បានព្យាយាម និងយកចិត្តទុកដាក់បំផុត ចេញមុខរត់ការឲ្យមិត្តភក្តិរបស់គាត់ឈ្មោះម៉ាត់ ធុច នាយការិយាល័យ នគរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ចឡើងជាស្នងការរង ទទួលបន្ទុកបទល្មើសសេដ្ឋកិច្ច ដើម្បីងាយស្រួល ធ្វើការជាមួយគ្នា របៀបត្រូវដងត្រូវផ្លែ ពាក់ព័ន្ធនឹងអំពើពុករលួយ ។

លោក សម សាមួន បានបង្ខំចិត្តប្តូរជំនួយការពីអ្នកផ្សេង យកកូនប្រុសរបស់គាត់មកជំនួស ដើម្បីធ្វើកិច្ចការងារគ្រប់បែបយ៉ាង និងមានទំនុកចិត្ត ជៀសវាងបែកធ្លាយនូវអំពើមិន ប្រក្រតីណាមួយ ទាំងការងាររដ្ឋបាល សេដ្ឋកិច្ច និងពាក់ព័ន្ធការអនុវត្តនីតិវីធីជាដើម ។

ថ្មីៗនេះ មានប្រតិកម្ម ក៏ដូចជាត្រូវបានរិះគន់ពីមន្ត្រីក្រោមឱវាទខណៈដោះដូរអធិការរង ក្រុងច្បារមន ទទួលផែន​ព្រហ្មទណ្ឌដោយគ្មានមូលហេតុ ហើយលើកបន្តុបសាច់ញាតិ របស់ខ្លួនមកជំនួស ។ ពិសេសបញ្ហាបនល្បែងស៊ីសង ក្នុងខេត្តកំពង់ស្ពឺមានសឹងរាប់មិន អស់ ក្នុងនោះសូម្បីតែមកន្ទុយលេខដ៏ធំ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ហើយជាសមត្ថកិច្ច ផងនោះ ក៏លោកស្នងការ សម សាមួន មិនបានបង្ក្រាប និងទុកឲ្យមេកន្ទុយលេខដ៏ធំនេះ មានឱកាស ប្រើប្រាស់ភ្នាក់ងារកត់កន្ទុយលេខ ជាមួយនិងការស៊ីសងនៅក្នុងផ្ទះដោយ ផ្ទាល់លក្ខណៈចំហរបំផុត ។

មន្ត្រីបានទម្លាយថា ករណីខ្លះដូចជាឈ្មួញដឹកជញ្ជូនត្រីឆ្តោ ត្រីចាប ប្រេងគេចពន្ធ និង ទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទាំងឆ្លងកាត់ពេលយប់ និងពេលថ្ងៃលើផ្លូវជាតិ លេខ៤ ក្នុងសមត្ថកិច្ចខ្លួនគ្រប់គ្រង ពិតជាមិនអាចគេចផុតពីការបង់ប្រាក់ ដែលលោក សម សាមួន ក្តោបសេដ្ឋកិច្ចនេះ យ៉ាងស៊ីជម្រៅ និងស្ងាត់ស្ងៀមបំផុត ជាមួយលោក ម៉ាត់ ធុច ស្នងការរង ទទួលបន្ទុកបទល្មើសសេដ្ឋកិច្ច ដោយមិនឲ្យបែកធ្លាយ និងមានចេតនាក្រាញ ននៀលនឹងតំណែងជាស្នងការនេះ ទាំងប្រឈមការរិះគន់ ទាំងអសមត្ថភាព និងអាយុ កាលកាន់តែជ្រេជ្រុលទៅហើយនោះ ។

មន្ត្រី សំណូមពរឲ្យអគ្គស្នងការនគរបាលជាតិ ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរពិនិត្យក្នុងភាពមិនប្រក្រតីមួយចំនួន ដែលមន្ត្រីថ្នាក់ក្រោមបានលើកឡើងនេះ ជៀសវាងលោកស្នងការមានវប្បធម៌អាក្រក់ «កន្ទេលធំ បន្លំដេក» បទល្មើសក៏បង្ក្រាប ប្រយោជន៍ក៏យកពីបទល្មើស នោះនឹងធ្វើឲ្យការ ងារ មិនរីកចម្រើន ៕

...

 

 

 

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print