ខេត្តកំពង់ចាម ៖ ជាតិក្រោយមិនដឹងកើតជាអ្វីនោះទេ!!! តិរច្ឆានពេកហើយ! កូនអប្រិយ មិនទាន់សងគុណម្តាយផង បែរជាយកជ្រុញវាយសន្ធាប់ទៅលើក្បាលអ្នកមានគុណបណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
អំពើហិង្សាក្លាយជាអំពើឃាតកម្មបានកើតឡើងនៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅផ្ទះស្ត្រីរង គ្រោះឈ្មោះ គាត ធីម ភេទស្រី អាយុ៦៤ឆ្នាំ ស្ថិតនៅភូមិសូរគេន សូរគង ស្រុកកងមាស ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានអោយដឹងថា អំពើឃាតកម្មក្នុងគ្រួសារកូនវាយម្តាយបង្កើត បង្កឡើងដោយឈ្មោះ សុយ ណារ៉ា ហៅ ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ បានយកជ្រុញវាយទៅលើ ម្តាយបង្កើត ឈ្មោះ គាត ធីម ត្រូវចំក្បាលបណ្តាលអោយរងរបួសជាទម្ងន់បណ្តាលឲស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ។
តាមសាក្សីនៅជុំវិញកន្លែងកើតហេតុបានអោយដឹងថាមូលហេតុ ផ្តើមឡើងដោយទំនាស់ពាក្យសំដី ពោលគឺសុំលុយម្តាយមិនបាន ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ចាប់ជនសង្ស័យបញ្ជូនយកទៅប៉ុស្តិ៍ដើម្បីសាកសួរនិងបំពេញសំណុំ រឿងតាមនីតិវិធី ៕ វណ្ណៈ