ជនសង្ស័យ១០នាក់ត្រូវបាននគរបាលគ្រឿងញៀនចាប់ខ្លួនបញ្ជូនខ្លួនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប ៖ ជនសង្ស័យ១០នាក់នៅវេលាម៉ោង១៤និង០០នាទីរសៀល ថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៨  ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿញៀន ចូលរួមសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ចុះបង្ក្រាប ករណីរក្សាទុកជួញដូរ និងចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅក្នុងភូមិធ្លក អណ្តូង សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ឈានដល់ធ្វើការឃាត់ខ្លួន រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការចាត់ការតាមនិតិវិធី ។

តាមប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ថា ជនសង្ស័យទាំង១០នាក់ក្នុងនោះមាន៖

ទី១/ឈ្មោះ ចាយ វី ភេទប្រុស ឆ្នាំកំណើត១៩៨៣ មានមុខរបរបើក រឺម៉ក ម៉ូតូ ដឹកភ្ញៀវ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប(រក្សាទុកនិងជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន)

ទី២/ឈ្មោះ ស្មៀន បូរ៉ាណ ភេទប្រុសឆ្នាំកំណើត១៩៩៣មុខរបរគ្មាន ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៣/ ឈ្មោះ សុំ រ៉ា ភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មាន ទីលំនៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៤/ឈ្មោះ អៀប ម៉េងគុយ ភេទ ប្រុស ឆ្នាំកំណើត ១៩៩៧ មុខរបរគ្មាន ទីលំនៅភូមិថ្នល់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៥/ ឈ្មោះ មឿន សំណាង ភេទប្រុសឆ្នាំកំណើត១៩៩៩ មុខរបរគ្មាន ទីលំនៅភូមិឈត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៦/ឈ្មោះ គុជ សុខា ភេទប្រុស ឆ្នាំកំណើត ១៩៩៥ មុខរបរគ្មាន ទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង /ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៧/ ឈ្មោះ យ៉ាយ ភាព ភេទប្រុស ឆ្នាំកំណើត ១៩៩៤ មុខរបរគ្មាន ទីលំនៅភូមិថ្នល់ទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៨/ឈ្មោះ ដន ស៊ីណា  ភេទប្រុសឆ្នាំកំណើត ១៩៩៧មុខរបរគ្មានទីលំនៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី៩/ឈ្មោះ ផាត់ ផាន ភេទប្រុសឆ្នាំកំណើត១៩៩៨ មុខរបរគ្មាន ទីលំនៅភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្ត សៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)

ទី១០/ឈ្មោះ សៀវ កុសល់ ភេទប្រុស ឆ្នាំកំណើត១៩៨០ មុខរបរគ្មាន ទីលំនៅភូមិបាក់អង្រុត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។

បន្ទាប់ពីសមត្ថកិច្ចជំនាញឃាត់ខ្លួនបានក្នុងនោះបាន ដកហូតវត្ថុតាងរួមមាន ម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន១៨កញ្ចប់ស្មើនឹងទំងន់ ៣,៤ក្រាម(ទំងន់សុទ្ធ) ឧបករណ៍ប្រើប្រាស់និងសំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន រួមទាំងទូរស័ព្ទដៃចំនួន០៩គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ និង វត្ថុតាងត្រូវបានកម្លាំងជំនាញ រៀបចំកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០១៨ ដើម្បីចាត់ការទៅតាមនីតិវិធី ៕  ប៊ុន​រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print