បញ្ជូនខ្លួនក្រុមមនុស្សប្រុសស្រី៤នាក់ ជាមួយគ្រឿងញៀនជិត២គីឡូក្រាមទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរ ប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅ ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានបញ្ជូនខ្លួនក្រុមមេខ្លោងជួញដូរគ្រឿងញៀនប្រុសស្រីចំនួន៤នាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាម នីតិវិធី។

សូមបញ្ជាក់ថា សមត្ថកិច្ចនៅមិនទាន់ បញ្ចេញឈ្មោះ និងសាវតារជាតិរបស់ជន សង្ស័យទាំង៤នាក់នៅឡើយទេ ដោយ អាចបង្ហើបត្រឹមតែជនសង្ស័យជាបុរស ២នាក់ ជាជនជាតិនីហ្សេរីយ៉ា ជនសង្ស័យ ស្ត្រីម្នាក់ ជាជនជាតិហ្វុីពីលីពីន និងស្ត្រី ម្នាក់ទៀតជាជនជាតិខ្មែរ។

យោងតាមរបាយការណ៍របស់សមត្ថ កិច្ចជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវ បានឃាត់ខ្លួន កាលពីថ្ងៃទី២០ ដល់ថ្ងៃ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លង ទៅមាន ៤គោលដៅផ្សេងៗគ្នា៖

-គោលដៅទី១ នៅចំណុចខាងកើត​ផ្សារ​សុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការ​មន រាជធានីភ្នំពេញ។
-គោលដៅទី២ នៅចំណុចផ្លូវលេខ​៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
-គោលដៅទី៣ នៅចំណុចក្នុងបន្ទប់​ជួល​លេខ៤ ផ្លូវបេតុង ភូមិទួលសង្កែ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ។
-គោលដៅទី៤ នៅចំណុចហាង Big I.Z.Y តាមបណ្តោយផ្លូវលេខ៥០២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ច ដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១.៩៨៨.៩៥ ក្រាម និងទូរស័ព្ទដៃចំនួន៤គ្រឿង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print