កូនស្រីអាយុ១២ឆ្នាំប្តឹងឪពុកបង្កើតថាចាប់បីនាងយកទៅរំលោភក្នុងព្រៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ​បុរស​ម្នាក់​ឈ្មោះ​ឆាយ សុ​ភ័​ណ្ឌ អាយុ៤០ឆ្នាំមាន​មុខរបរ​ជាក​សិ​ករ និង​ជា​ប្រជា​ការពារ​រស់នៅ​ចំណុច​វាល​ព្រីង​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ត្រូវបាននគរបាល​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួនកាលពី​ល្ងាច​ថ្ងៃ អាទិត្យ ១១  កើត ខែ ផល្គុន ឆ្នាំរកា នព្វស័ក .ស២៥៦១ ត្រូវនឹងទី២៥ខែកុម្ភៈ​ឆ្នាំ២០១៨ ក្រោម​ពាក្យបណ្តឹង​របស់​កូនស្រី​បង្កើត​ថា​បាន​ចាប់រំលោភ​នាង​រហូត​បា​នស​ម្រេច ពេលម្តាយ និងបងស្រីទៅចម្ការបាត់ ។

 តាម​ការ​បណ្តឹង​កូនស្រី​ច្បង​របស់​ជនសង្ស័យ​ប្តឹង​ជួស​ប្អូនស្រី​របស់ខ្លួន​បាន​រៀបរាប់​លើ​បណ្តឹង​នោះ​ថា​នៅ​ថ្ងៃទី២៤ខែកុម្ភៈ​ឆ្នាំ២០១៨នាង​និង​ម្តាយបង្កើត​បាននាំគ្នា​ចេញទៅ​ចំការ​ដោយ​ទុក​ប្អូនស្រី​ឲ្យនៅផ្ទះ​ជាមួយ​ឪពុក​។លុះ​មកដល់ថ្ងៃទី២៥ខែកុម្ភៈនាង​ត្រឡប់មក​ដល់ផ្ទះ​វិញ​ស្រាប់តែប្អូនស្រី​ដែលមានអាយុទើបតែ ១២ឆ្នាំ(ក្មេងស្រីរងគ្រោះ)​បាន​រៀបរាប់​អំពី​សកម្ម​ដែល​ឪពុក​ចាប់រំលោភនាង​ថា ​ក្រោយពេល​បងស្រី​និង​ម្តាយ​ទៅ​ចម្ការ​បាត់​នៅ​ល្ងាចថ្ងៃ២៤កុម្ភៈ​ម៉ោង​ប្រហែល៥ ប៉ា​ជិះ​ម៉ូតូ​មកពី​បញ្ចូល​អាគុយ វិញ​រួចហើយ​បាន​បបួល​ខ្ញុំ​ទៅរក​ត្រី​តែ​ខ្ញុំ​ប្រកែក​មិន​ទៅ​ទេ​ព្រោះ​ឈឺ​កែងជើង។ ក្រោយមក​ប៉ា​ក៏បាន​យក​កាំបិត​ចាក់ក​ជ្រូក មក​គម្រាម​ថាបើ​មិន​ទៅ​អញ​សម្លាប់ចោល។ បន្ទាប់មក​គាត់​ក៏បាន​យក​ក្រណាត់​មក​រុំ​មុខ​ខ្ញុំ ហើយ​ចាប់បី​ខ្ញុំ​ទៅ​ព្រៃ​តែ​មិនដឹង​ទៅដល់​ណា​ទេ លុះ​ក្រោយមក​គាត់​ដាក់​ខ្ញុំ​ចុះ​ហើយ​ស្រាយ​ក្រណាត់​ចេញពី​មុខ​ខ្ញុំ រួច​គាត់​សម្លុត​ឲ្យ​ខ្ញុំ​ស្រាត​ខោអាវ​ចេញ រួច​ក៏​ចាប់រំលោភ​ខ្ញុំ​នៅក្នុង​ព្រៃ​នោះបានសម្រេច។ ក្រោយ​រំលោភ​រួច​គាត់​ឲ្យខ្ញុំស្លៀកខោ​វិញ​ទាំង​ហូរឈាម ហើយ​ដឹក​ដៃ​ខ្ញុំ​មក​ផ្ទះ​និង​ប្រាប់ដដែលៗថា​ពេល​ឯង​ទៅដល់​ផ្ទះ​ត្រូវ​បោក​ខោ​ចេញ​​ស្អាត និងកុំប្រាប់រឿងនេះឲ្យម៉ែ និងបងស្រីដឹងឲ្យសោះ បើពុំដូច្នោះទេ អញសម្លាប់ចោល ។

 យ៉ាងណាចំពោះករណី​នេះ​ជនសង្ស័យ​ត្រូវជា​ឪពុក​ក្មេងស្រីរងគ្រោះបានបដិសេធនឹងការចោទប្រកាន់របស់​កូនស្រី​បង្កើត​របស់ខ្លួន​នោះ​ថាមិនបានប្រព្រឹត្តបែបនេះទេ។

ពាក់ព័ន្ធ​ករណី​ខាងលើនេះ​កម្លាំង​សមត្ថកិច្ច​ហាក់ដូចជាឈឺក្បាលព្រោះការ​ចោទប្រកាន់​នេះដូចមិនសមព្រោះគ្មានសាក្សី និងភស្តុតាងមកបង្ហាញ។ ដូច្នេះសមត្ថកិច្ចមានតែស៊ើបអង្កេតរកភស្តុតា និងសាក្សី ព្រមទាំងឲ្យគ្រូពេទ្យពិនិត្យផ្លូវ​ភេទប៉ុណ្ណោះ​​ដើម្បី​ទទួល​មាន​ភាពយុត្តិធម៌​ទាំងកូននិងឪពុក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print