តុលាការឃុំខ្លួន កម្មការិនីរោងចក្រស្រស់ស្អាតទិញគ្រឿងញៀនពីវាលខ្សាច់មកលក់បន្តរ ដាក់ពន្ធនាគារ បណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖នៅល្ងាចថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៨ លោក ងួន វុទ្ធី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន កម្មកានីរោងចក្រស្រស់ស្អាតទិញគ្រឿងញៀនពីវាលខ្សាច់មកលក់បន្តរនៅស្រុកស្អាង ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ” ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដែលប្រព្រឹត្តនៅ ភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនសង្សយ័ឈ្មោះ ណូ គីមស្រៀង ភេទ ស្រី អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មកានី ទីលំនៅបច្ចុប្បន្ន ភូូមិ សំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យក ១ , ម្សៅក្រាមពណ៍សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ ក្នុងនោះ កញ្ចប់ធំ ចំនួន ០១កញ្ចប់ , មធ្យម ចំនួន ០១ កញ្ចប់ , តូច ចំនួន ០៣ កញ្ចប់ និងឧបករណ៍វេចខ្ចប់មួយចំនួន ។

លោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាងបានអោយដឹងថា៖នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ០៩និង៣០នាទី នៅចំណុច ៖ ផ្ទះរបស់ឈ្មោះ ណូ គីមស្រៀង ស្ថិតក្នុងភូមិ សំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ក្រោយទទួលបានពត៍មានពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចផ្ទះរបស់ឈ្មោះ ណូ គីមស្រៀង ស្ថិតក្នុងភូមិ សំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវ បានទៅដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ ណូ គីមស្រៀង បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៥កញ្ចប់ (ធំ ០១កញ្ចប់ , មធ្យម ០១កញ្ចប់ ,តូច ០៣កញ្ចប់) រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលក្រាំងយ៉ូវ ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ណូ គីមស្រៀង បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុច វាលខ្សាច់ រាជធានីភ្នំពេញ តម្លៃ ៤៥០,០០០៛ (សែសិបប្រាំម៉ឺនរៀលគត់) ដើម្បីយកទៅលក់បន្ត ក្នុង០១កញ្ចប់ តម្លៃ ៥ម៉ឺនរៀល ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print