នៅពេលដែលសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម គឺកូរ៉េខាងជើងបាញ់មីស៊ីលក្លាយទៅជាទម្លាប់

ចែករំលែក៖

ជាច្រើនទសវត្សមកហើយ តាំងពី អតីតប្រធានាធិបតី ចច អេច ដាប់ប៊ែល យូប៊ូស (ប៊ូសឪ) រហូតដល់ ប៊ីលគ្លីនតុន ប៊ូសកូន អូបាម៉ា និងដូណាល់ ត្រាំ រាល់ពេលដែលអនុម័តដាក់ទណ្ឌកម្មលើកូរ៉េ ខាងជើងម្តងៗ តែងតែទទួលបានការឆ្លើយតបវិញពីកូរ៉េខាងជើង តាមរយៈការសាក ល្បងអាវុធ មានមីស៊ីលនិងបរមាណូជា ដើម។

ចំណុចទាំងនោះហើយបានអ្នកវិភាគលើកឡើងថា សមត្ថផលអាវុធ មីស៊ីលឆ្លងទ្វីបនិងបរមាណូរបស់កូរ៉េខាងជើងនាពេលនេះគឺបានមកដោយសារតែអាមេរិក រឹត បន្តឹងនិងដាក់ទណ្ឌកម្មមកលើកូរ៉េខាងជើង ជួយដល់ប្រទេសដែលមានមេដឹកនាំមិនចេះចុះញ៉មនេះខិតខំដើម្បីទប់ទល់អាមេរិក ដោយការខិតខំអភិវឌ្ឍបរមាណូ និង មីស៊ីល ។ កូរ៉េខាងជើង និងអាមេរិកគឺផ្ទុយ គ្នាស្រឡះ ដោយអាមេរិកដាក់ទណ្ឌកម្ម ដើម្បីឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធបរមាណូ មីស៊ីល តែកូរ៉េខាង ឲ្យតែរងការ ដាក់ទណ្ឌកម្ម ប្រទេសនេះនឹងខិតខំទ្វេដងក្នុងការផលិតនិងសាកល្បងបមរាណូ។

កាលពីជំនាន់ អតីតប្រធានាធិបតីអាមេ រិក លោក ចច អេច.ដាប់ប៊ែលយូប៊ូស បាន ដាក់ទណ្ឌកម្មកូរ៉េខាងជើង ១លើកនៅខែ មីនាឆ្នាំ១៩៩២។ ចំណែកជំនាន់អតីត ប្រធានាធិបតី ប៊ីលគ្លីនតុនវិញបានដាក់ ទណ្ឌកម្មកូរ៉េខាងជើង រហូតដល់៥លើក គឺលើកទីមួយ នៅខែឧសភា ឆ្នាំ១៩៩៦, ទី២ ខែសីហា ឆ្នាំ១៩៩៧,ទី៣ខែមេសា ឆ្នាំ១៩៩៨, ទី៤ ខែមេសា ឆ្នាំ២០០០និង លើកទី ៥ ខែមករា ឆ្នាំ២០០១។ ការដាក់ទណ្ឌកម្មទាំងនោះស្ថិតនៅក្នុងជំនាន់គីម ជុងអុីល ។

ចំណែក អតីតប្រធានាធិបតីប៊ូសក៏បានដាក់ទណ្ឌកម្ម ដល់កូរ៉េខាងជើង ៥លើក ដូចគ្នាដែរ ក្នុងរយៈពេល៨ឆ្នាំកាន់អំណាច ដែលមានដូចជាៈ

*ខែមិថុនា ឆ្នាំ២០០១ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម ក្រោមកិច្ចព្រមព្រៀង មិនរីកសាយអាវុធនុយក្លេអ៊ែរអុីរ៉ង់កាលពីឆ្នាំ ២០០០ ប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាងជើង Changgwang Sinyong Corporation សម្រាប់ ការផ្ទេរបច្ចេកវិទ្យាមីស៊ីល ឱ្យអុីរ៉ង់។

*ខែសីហា ឆ្នាំ២០០២ សហរដ្ឋអាមេ រិក បានដាក់ទណ្ឌកម្មជាថ្មីម្ដងទៀតប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាង ជើង Changgwang Sinyong Corporation សម្រាប់ការផ្ទេរ បច្ចេកវិទ្យាមីស៊ីលឱ្យយេមែន។

*ខែមីនា ឆ្នាំ២០០៣ សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក នៅតែបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនកូរ៉េខាងជើង Changgwang Sinyong Corporation សម្រាប់ការផ្ទេរបច្ចេកវិទ្យាមីស៊ីល មន្ទីរពិសោធន៍ Khan Research Laboratory របស់ប៉ាគី ស្ថាន។

*ខែកក្កដា ឆ្នាំ២០០៦ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយដាក់ទណ្ឌកម្មលេខ ១៩៦៥ ដោយថ្កោលទោសការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។ ដំណោះ ស្រាយនេះ បានតម្រូវឱ្យរដ្ឋនានាទប់ស្កាត់ការផ្ទេរបច្ចេកវិទ្យាមីស៊ីលឱ្យទីក្រុងព្យុងយ៉ាង។

*ខែតុលា ឆ្នាំ២០០៦ ជាការឆ្លើយតបនឹងការបាញ់សាកល្បងមីស៊ីលពីសំណាក់កូរ៉េខាងជើង ក្រុមប្រឹក្សាសន្តិសុខ បាន អនុម័តដំណោះស្រាយលេខ ១៧១៨ ដោយដាក់ទណ្ឌកម្មបន្ថែមលើពាណិជ្ជកម្មរបស់ទីក្រុងព្យុងយ៉ាង តាមរយៈការ ហាមឃាត់ការនាំចេញការផ្គត់ផ្គង់បរិក្ខារយោធា និង ផលិតផលទំនើបៗមួយចំនួនទៅកាន់កូរ៉េខាងជើង។

ចំណែកលោកអតីត ប្រធានាធិបតីអូបាម៉ាក៏បានដាក់ទណ្ឌកម្ម ស្ថិតនៅក្រោមការ ដឹកនាំរបស់គីម ជុងអុីល២លើកផងដែរ គឺខែមិថុនា ឆ្នាំ២០០៩ និង ខែកក្កដា ឆ្នាំ ២០១០។

លុះមកដល់ជំនាន់គីម ជុងអ៊ុន អូបាម៉ា បានដាក់ទណ្ឌកម្ម រហូតដល់ទៅ៦លើក គឺ៖

*ខែមករា ឆ្នាំ២០១៣ ជាការឆ្លើយតបនឹងការបាញ់បង្ហោះដោយកូរ៉េខាងជើង ក្រុមប្រឹក្សាសន្តិសុខបានអនុម័តដំណោះ ស្រាយលេខ២០៨៧ ជាមួយការពង្រីក វិសាលភាពនៃការដាក់ទណ្ឌកម្មតាម រយៈការបង្កកទ្រព្យសម្បត្តិរបស់ក្រុមមន្ត្រី កូរ៉េខាងជើង។

*ខែមីនា ឆ្នាំ២០១៣ ជាការឆ្លើយតបនឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៣ របស់កូរ៉េខាងជើង ក្រុមប្រឹក្សា សន្តិសុខ បាន អនុម័តលើដំណោះស្រាយលេខ ២០៩៤ ដោយដាក់ទណ្ឌកម្មការផ្ទេរប្រាក់ទៅកាន់កូរ៉េខាងជើង និងការ ផ្ដាច់របបកុម្មុយនីស្ដឯកោមួយនេះពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

*ខែមករា ឆ្នាំ២០១៥ សហរដ្ឋអាមេរិក បានពង្រីកការដាក់ទណ្ឌកម្មលើអង្គភាព និងបុគ្គលកូរ៉េខាងជើង ដែលត្រូវបាន គេចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងកម្ម វិធីមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើង។

*ខែកុម្ភៈ ឆ្នាំ២០១៦ សភាអាមេរិកបានអនុម័តលើការដាក់ទណ្ឌកម្មប្រឆាំងនឹង កូរ៉េខាងជើង ដោយអំពាវនាវឲ្យប្រធានាធិបតីអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គល ឬអង្គ ភាពទាំងឡាយណា ដែលបានចូលរួមឬក៏មានជាប់ទាក់ទិននឹងកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីលកូរ៉េខាងជើង។

*ខែមីនា ឆ្នាំ២០១៦ ជាការឆ្លើយតប នឹងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៤ របស់កូរ៉េខាងជើងក្រុមប្រឹក្សាសន្តិសុខបានអនុម័តលេខ២២៧០ ដោយហាម ឃាត់ការនាំចេញមាស ទីតានីញ៉ូម និងរ៉ែកម្រជាច្រើនទៀតរបស់ទីក្រុងព្យុងយ៉ាង។ ការនាំចេញប្រេង និងដែក ក៏ជាប់ក្នុង បម្រាមនេះដែរ។

*ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័ត​លេខ២៣២១ ដោយហាមឃាត់ការនាំ ចេញធ្យូងថ្ម ស័ង្កសី ប្រាក់ និងទង់ដែងជា​ដើមរបស់កូរ៉េខាងជើង។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ Vs មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន

*ខែកក្កដា ឆ្នាំ២០១៧ សហរដ្ឋអាមេរិកបានហាមឃាត់ប្រជាជនអាមេរិកទាំងអស់ មិនឱ្យធ្វើដំណើរទៅកាន់កូរ៉េខាងជើង បន្ទាប់ពីការស្លាប់របស់និស្សិតអាមេរិកម្នាក់ឈ្មោះ Otto Warmbier។

*ខែសីហា ឆ្នាំ២០១៧ ជាការឆ្លើយតបនឹងការបាញ់សាកល្បងមីស៊ីលឆ្លងទ្វីប ICBM ពីសំណាក់ទីក្រុងព្យុងយ៉ាង ក្រុមប្រឹក្សា សន្តិសុខ បានអនុម័តលើដំណោះស្រាយ លេខ ២៣៧១ ជាមួយការហាមឃាត់ការនាំចេញធ្យូងថ្ម ដែក និងគ្រឿងសមុទ្រទៅកាន់កូរ៉េខាងជើង។ មិនតែប៉ុណ្ណោះ ទណ្ឌកម្មនេះក៏បានដាក់កំហិតផងដែរលើការ ទទួលយកពលករកូរ៉េខាង ជើងទៅបម្រើ ការងារនៅក្រៅប្រទេស។

*ខែកញ្ញា ឆ្នាំ២០១៧ ជាការឆ្លើយតបនឹងការធ្វើតេស្ដគ្រាប់បែកនុយក្លេអ៊ែរអុីដ្រូសែន ក្រុមប្រឹក្សាសន្តិសុខបានអនុម័ត ដំណោះស្រាយលេខ២៣៧៥ ដោយដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ក្នុងនោះ រួមមានទាំងការហាមឃាត់ការនាំចេញ ផលិតផលវាយនភណ្ឌ និងការនាំចូល ផលិតផលប្រេង។

*ខែកញ្ញា ឆ្នាំ២០១៧ រដ្ឋបាលប្រធា នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រសួងរតនាគារជាតិអាមេរិក រារាំងរាល់ពាណិជ្ជកម្មបរទេស ឬបុគ្គល ដែលសម្រួលដល់ការធ្វើពាណិជ្ជកម្មជា មួយកូរ៉េខាងជើង ពីប្រព័ន្ធហិរញ្ញវត្ថុ អាមេ រិក។ រដ្ឋបាលលោកត្រាំ ក៏បានចេញបទ បញ្ជាហាមឃាត់មិនឱ្យជនជាតិកូរ៉េខាងជើង ចូលក្នុងសហរដ្ឋអាមេរិក ផងដែរ។

*ខែតុលា ឆ្នាំ២០១៧ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងបុគ្គល៧នាក់ និងអង្គភាពកូរ៉េខាងជើង ចំនួន៣ បន្ទាប់ពីមានការចាប់ពង្រត់ទូកនេសាទ កូរ៉េខាងត្បូងមួយគ្រឿង។

*ខែកុម្ភៈ ឆ្នាំ២០១៨ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើមនុស្សម្នាក់ ក្រុម ហ៊ុនចំនួន២៧ និងនាវាចំនួន២៨គ្រឿង ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរនិង មីស៊ីលកូរ៉េខាងជើង ព្រមទាំងហាមឃាត់ប្រជាជនអាមេរិកមិនឱ្យធ្វើកិច្ចព្រមព្រៀង ជាមួយពួកគេទៀតផង៕ ម៉ែវ សាធី

...

A ballistic rocket is test-fired through a precision control guidance system in this undated photo released by North Korea’s Korean Central News Agency (KCNA) May 30, 2017. KCNA/via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. EDITORIAL USE ONLY. REUTERS IS UNABLE TO INDEPENDENTLY VERIFY THIS IMAGE. NO THIRD PARTY SALES. SOUTH KOREA OUT. TPX IMAGES OF THE DAY


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print