ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០1 ខែមិនាឆ្នាំ២០១៨ នៅសាលាខណ្ឌឫស្សីកែវស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេ៦ ខណ្ឌឬស្សីកែវ បានរៀបចំកម្មវិធីប្រគល់អំណោយរបស់សាខា សហគមន៍វត្តនានាតាមរយះសហគមន៍មូលនិធិ នគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ឧបត្ថម្ភជូនអនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវរួមមានគ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថវិកាចំនួន៤.០០០.០០០រៀល អំណោយទាំងនេះគឺជារបស់ព្រះចៅអធិការស្តីទីវត្តទួលសុវណ្ណារ៉ាមហៅវត្តទួលសង្កែ ។
ពិធីនេះមានការអញ្ជើញនិមន្តចូលរួម លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ និងព្រះតេជគុណ ព្រះមង្គលរក្ខិត បណ្ឌិត សុវណ្ណជោតិ ខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជានិងព្រះចៅអធិការស្តីទីវត្តទាំង៥ព្រមទាំងក្រុមការងារ រួមនឹងព្រះសង្ឃជាច្រើនអង្គទៀត ។
នាឱកាសនោះដែរ លោកជា ពិសី ក៏បានកោតសរសើរដល់ព្រះតេជគុណ ខឹម សម្បត្តិ ផងដែរដោយសារតែព្រះអង្គបានជួយជ្រោមជ្រែងនាំយកអំណោយមកចែកជូនប្រជាពលរដ្ឋដែលងាយរងគ្រោះ ក្នុងពេលដែលសាលាខណ្ឌកំពុងតែខ្វះខាតនូវអំណោយទាំងនេះ ។
លោកអភិបាលខណ្ឌបន្តថា ក្នុងនាមលោកជាអាជ្ញាធរមូល ដ្ឋានក៏ដូចជាអនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវ និងនាំយកអំណោយទាំងនេះទៅចែកជូនដល់ដៃបងប្អូនទីទល់ក្រ ចាស់ជរា និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗដល់ដៃបងប្អូនប្រជាពលរដ្ឋទាំងនោះមិនឱ្យបាត់មួយរៀលណាឡើយ ។
នាឱកាសនោះដែរ ព្រះតេជគុណ ព្រះមង្គលរក្ខិត សុវណ្ណជោតិ បណ្ឌិត ខឹម សម្បត្តិ ព្រះប្រធានសហគមន៍មូលនិធិ នគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាបានមានសង្ឃដិការថា អំណោយដែលប្រគល់នៅពេលនេះគឺសម្រាប់ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះក៏ដូចជាជួយរំលែកទុក្ខលំបាកនិងការខ្វះខាតផ្សេងៗ ផងដែរ។
អំណោយទាំងអស់របស់សហគមន៍មូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាពេលនេះរួមមាន គ្រឿងឧបភោគបរិភោគមួយចំនួនធំ សំភារៈផ្ទះបាយ និងថវិការ៤.លានរៀល ។
ការផ្សារភ្ជាប់រវៀងអាណាចក្រនឹងពុទ្ធចក្រមិនអាចឃ្លាតគ្នាបាននោៈទេ ៕ អរុណរៈ