អនិច្ចា រូបរាង យូឌីស្កូ មើលលែងស្គាល់ព្រោះជំងឺរួមរិត

ចែករំលែក៖

ភ្នំពេញ៖ កាលពីចុងឆ្នាំ២០១៧ លោក យូឌីស្កូ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលក្រោយពីលោកធ្លាក់ខ្លួនឈឺធ្ងន់ព្រោះជំងឺជាច្រើនមុខ។ ក្នុងរូបថតចុងក្រោយដែលទម្លាយដោយអ្នករួមអាជីពបានបង្ហាញពីមុខមាត់សាច់ឈាមស្គមស្គាំងស្លេកស្លាំងមើលស្ទើលែងស្គាល់ និងត្រូវការជំនួយសង្គ្រោះបន្ទាន់។

រូបរាងដែលធ្លាប់តែស្រស់សង្ហា សាចឈាមភ្លឺថ្លារបស់អតីតារាចម្រៀងប្រចាំក្រុមរីមាសតោមាស  លោក ឌី ឌីស្កូ បានបានប្រែប្រែលខ្លួនក្រោយពីលោកបានធ្លាក់ខ្លួនឈឺជំងឺគ្រលៀន ទឹកលោមប្រៃ និងជំងឺឡើងឈាមសខ្ពស់ដែលតម្រូវឲ្យលោក លាងឈាមក្នុងរយៈពេល៣ថ្ងៃម្តង។ នេះបើតាមការអ្នកនាង ទូច ស្រីល័ក្ខណ៍ បានលើកឡើង។ អ្នកនាងបញ្ជាក់ថា លោក យូ ឌីស្កូ បានថ្លែងទាំងស្លុតចិត្តក្រោយលោកយូឌីស្កូ ខលមកអ្នកនាងតាមទូរទស័ព្ទថាបងចង់រស់ដែលធ្វើឲ្យនាងស្រក់ទឹកភ្នែកអាណិតមិត្តចាស់កម្រត់កម្ររូបនេះ។

នាងលើកឡើងថា កាលគាត់នៅមានកម្លាំង សុខភាពល្អ គាត់ជួយគេ(អ្នកសិល្បៈ)ច្រើនណាស់ តែពេលនេះគាត់អស់អ្វីៗពីខ្លួនហើយព្រោះតែជំងឺរួមរិត។ នាងបន្តថា ក្នុងរយៈពេល៣ថ្ងៃម្តងលោកយូឌីស្កូត្រូវទៅលាងឈាមចេញម្តង ហើយលោកត្រូវចំណាយមិនក្រោម៦០០ដុល្លារអាមេរិកទេក្នុងមួយខែ។

នាងបញ្ជាក់ដែរថាសាច់លោកយូឌីស្កូចាក់សុះអស់ហើយដើម្បីបញ្ចូលឈាម។ នាងថាស្ថានភាពពេលនោះ លោកត្រូវការឈាមប្រភេទ AB + ដែលជាប្រភេទឈាមដ៏ពិបាករក។នាងថាមាន មិត្តរួមអាជីពលោកពីរនាក់មានឈាមប្រភេទកម្រនេះ និងបានបរិច្ចាគឲ្យលោក បន្តរស់មកដល់ពេលនេះ។

នាងបញ្ជាក់ថាសម្រាប់សប្បុរសជនដែលចង់ជួយថវិកាដល់ យូឌីស្កូ អាចទាក់ទងតាមរយៈលេខទូរសព្ទនាងផ្ទាល់បាន គឺ ០១៥ ៥៩ ៥៥ ៤៥ ឬអាចទៅជូនថវិការួមជាមួយនាងផ្ទាល់ក៏បាន។

យ៉ាងណាក៏ដោយ គឺស្ថានភាពយូឌីស្កូនៅតែគួរឲ្យព្រួយបារម្ភដដែល ហើយពេលនេះនាងក៏បានជួយលោកយូឌី ស្កូមួយចំនួនដែរ ប៉ុន្តែនាងបានស្នើដល់សប្បុរសជនមេត្តាជួយបន្តតាមលទ្ធភាពព្រោះលោកយូឌីស្កូត្រូវរស់បន្ត និងដើម្បីក្រុមគ្រួសារគាត់ក៏មានតែគាត់ជាអ្នកជួយដល់គ្រួសារទាំងមូលផងដែរ៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print