លោក អូស្មាន ហាស្សាន់ សូមចូលរួមរំលែកទុក្ខជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ចំពោះការទទួលមរណភាពរបស់មហាឧបាសិកា តាត់ ឡឹង

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងលោកស្រី ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខជូន នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ចំពោះការទទួលមរណភាពរបស់មហាឧបាសិកា តាត់ ឡឹង នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

លោក អូស្មាន ហាស្សាន់ បានចាត់ទុកថា៖ មរណភាព របស់មហាឧបាសិកា គឺជាការបាត់បង់នូវម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត និងក្រុមគ្រួសារទាំងមូល។ មហាឧបាសិកា តាត់ ឡឹង បានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាច្រើន ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈសន្ធាបរិច្ចាគរបស់មហាឧបាសិកា ពេលនៅមានព្រះជ ន្ម។

សូមបញ្ជាក់ថា៖ ឧបាសិកា តាត់ ឡឹង ម្តាយបង្កើតនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា, អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានទទួលមរណភាពនៅវេលាម៉ោង១៤៖៤៥នាទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។

សពឧបាសិកា តាត់ ឡឹង ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានរបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងឃុំព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នេះជាការជូនដំណឹងមរណភាពជូនដល់ សម្តេច ទ្រង់ឯកឧត្ដម អ្នកឧកញ៉ា អស់លោក លោកស្រី និងញាតិមិត្តជិតឆ្ងាយ ដើម្បីអញ្ជើញចូលរួមពិធីបុណ្យសពឲ្យបានគ្រប់គ្នា៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print