សាងស្នេហ៍៥ឆ្នាំ មកប្រេះស្រាំពេលបងទុកស្នាមអនុស្សាវរីយ៍មួយកែងដៃឈាមច្រមុះ

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ត្រូវបុរសជាសង្សារវាយមួយកែងដៃបែកច្រមុះហូរឈាមពេញមុខ ខណៈដែលជិះម៉ូតូឌុបគ្នានៅតាមផ្លូវហើយឈ្លោះប្រកែកគ្នាតឹងសរសៃក ។

ហេតុការណ៍នេះបានកើតកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃព្រហស្បតិ៍ ១៥ កើត ខែ ផល្គុន ឆ្នាំរកា នព្វ ស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១ខែ មីនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះមុនីរ៉េតត្រង់ចំណុចក្បែម៉ាតតេលា ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពពីនារីរងគ្រោះមានវ័យ២០ឆ្នាំដែលមិនបានបញ្ជាក់ឈ្មោះ និងកន្លែងស្នាក់នៅ ប្រាប់ថានាងមានស្រុកកំណើតនៅខេត្តតាកែវ ហើយបុរសដែលប្រើអំពើហិង្សាដាក់នាងគឺជាសង្សារដែលស្រលាញ់គ្នាមិនទាន់រៀបការ៥ឆ្នាំមកហើយ។

នាងថា មុនកើតហេតុរូបនាងបានមកញាំបាយនៅផ្ទះមីងនៅម្ដុំក្បែរវត្ត ស្ទឹងមានជ័យ ហើយពេល ញាំបាយរួចបុរសជាប្រុសស្នេហ៍បានទៅឌុបនាងពីផ្ទះមីងតែនាងមិនបានបញ្ជាក់ថាឌុបទៅណានោះទេ ។ តែបើតាមប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នេះបាននិយាយថាមុនកើតហេតុគេឃើញគួសង្សារមួយគួនេះបានជិះម៉ូតូម៉ាកហុងដាមួយគ្រឿងមិនចាំស្លាកលេខធ្វើដំណើរ ឌុបគ្នាតាមបណ្ដោយផ្លូវព្រះមុនីរ៉េតទិសដៅពីកើតទៅលិច។ខណៈមកដល់ចំណុចកើតហេតុក៏ឮសំឡេងប្រកែកគ្នាយ៉ាងតឹងសរសៃក តែមិនដឹងថាកើតឡើងដោយសារអ្វីនោះទេ ។បន្ទាប់មកខាងបុរសដែលជាប្រុសស្នេហ៍បាន វាសកែងដៃមកខាងក្រោយត្រូវចំច្រមុះនាងអង្គុយខាក្រោយ បណ្ដាលឲ្យហូរឈាមពេញមុខរួចបុរសជាសង្សារបានជិះម៉ូតូគេចបាត់ទៅ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា មួយសន្ទុះទើបគេឃើញបុរសជាសង្សារបានជិះម៉ូតូត្រឡប់មកវិញហៅនារីរងគ្រោះឲ្យឡើងជិះម៉ូតូជាមួយព្រោះខ្លាចគេថតរូបយកទៅបង្ហោះហ្វេសប៊ុកតែនាងមិនទៅ ធ្វើឲ្យអ្នកកាសែតថតយករូបភាពបាន។

ក្រោយមកនារីរងគ្រោះបានទូរសព្ទ័ហៅម្តាយមីងឲ្យមកយកនាងទៅមន្ទីរពេទ្យ គ្រាដែលបុរសជាសង្សារបានជិះម៉ូតូទៅបាត់ដែរនោះ។ គេមិនដឹងថាស្នេហាដ៏ផ្អែមល្ហែមសាងជាមួយគ្នាបាន៥ឆ្នាំមកហើយនោះ តើស្នេហានេះក្លាយទៅជាប្រេះស្រាំខានចូលរោងការដែរឬយ៉ាងណានោះទេ៕ ប្រាថ្នា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print