បុរសជនជាតិទំពូន តខ្សែភ្លើងឆក់ត្រភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់

ចែករំលែក៖

ខេត្តរតនគិរី ៖ បុរសម្នាក់ បន្ទាប់ពីទៅឆក់ត្រី បានភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់មួយរំពេច កាលពី​វេលាម៉ោង៥និង៣០​នាទីល្ងាច ថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹងថ្ងៃ២ ខែមីនា ឆ្នាំ២០១៨ នៅស្រះមួយក្នុង ភូមិកាម៉ែន ឃុំសាមគ្គី​ ស្រុកអូរជុំ​ ខេត្តរតនគិរី​។

មន្ត្រីនគរបាលប៉ុស្តិ៍សាមគ្គី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផ្យម​ ម៉ិល​ ភេទប្រុស​ អាយុ​២៨ឆ្នាំ​ ជនជាតិទំពូន មុខរបរ កសិករ មានទីលំនៅ កន្លែងកើតហេតខាងលើ ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានតខ្សែភ្លើងទៅឆក់ត្រី ក្នុងស្រះមួយនៅក្រោយភូមិតែម្នាក់ឯង ។ លុះក្រោយមកមិនដឹងរឿងអីស្រាប់​តែភា្លត់ស្នៀតដួលបណ្តាលឲ្យកប៉ះនឹងតំណខ្សែភ្លើងឆក់ស្លាប់ភ្លាមមួយរំពេច ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចុះមកធ្វើកោសល្យវិច័យហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាត្រូវខ្សែភ្លើងឆក់ដោយខ្លួនឯងប្រាកដមែន មិនមែនរឿងឃាតកម្មឡើយ។

ក្រោយពីបានពិនិត្យរួចមកសមត្ថកិច្ចបានប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីរបស់ជនជាតិដើមភាគតិចទំពួន ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print