អង្គរសង្ក្រាន្តឆ្នាំ២០១៨ ប្រព្រឹត្តទៅក្រោមប្រធនាបទ”សាទរមរតកដូនតា”

ចែករំលែក៖

ភ្នំពេញ៖ សហភាពសហព័ន្ឋយុវជនកម្ពុជា កាលពីព្រឹកថ្ងៃទី៦ មីនា ឆ្នាំ២០១៨នេះ បានប្រកាសជាផ្លូវការនូវដំណើរការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។ នេះជាលើកទី៦ហើយដែលរូបភាពអង្គរសង្ក្រាន្តបានរំលេចឡើងដោយទទួលបានភាពជោគជ័យគាំទ្រទាំងជាតិនិងអន្តរជាតិ។សម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះរៀបចំក្រោមប្រធានបទ”សារទមរតកដូនតា”ព្រមជាមួយការបង្កើតកម្មវិធីដ៍ច្រើនពិសេសជាងមុន។
ថ្លែងក្នុងពិធីសន្និសីទកាសែត លោកហ៊ុន ម៉ានី ប្រធានគណៈកម្មាការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនិងជាប្រធានក្រុមការងារប្រត្តិបត្តិការណ៍នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានអោយដឹងថាយើងបានសហការជាមួយក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ អាជ្ញារធរអប្សរាសុទ្ឋតែជាអ្នកយល់ដឹងយ៉ាងច្បាស់ពីការរៀបចំនេះ។មួយទៀតដោយសារតែមានការលើកទឹកចិត្តពីបងប្អូនក្នុងនិងក្រៅប្រទេសទើបយើងអាចបន្តបានតទៅទៀត។សំខាន់ឆន្ទៈរបស់ក្រុមការងារដែលជាយុវជនស្ម័គ្រចិត្តមិនគិតនឿយហត់ខ្លះខ្យល់បាក់កម្លាំងគេងមិនបានគេសប្បាយយើងធ្វើការតែយើងនៅតែផ្តល់ស្នាមញញឹមដើម្បីជាតិនិងអន្តរជាតិ។លោកលើកឡើងទៀតថានេះជាការចំណេញទៅដល់សេដ្ឋកិច្ចជាតិ។បើតាមរបាយការណ៍ក្រសួងទេសចរណ៍បានទាក់ទាញភ្ញៀវទេសចរណ៍កើនឡើងពី១៧៩ ១៥៤ក្នុងឆ្នាំ២០១៣រហូតដលើ១.៦លាននាក់ក្នុងឆ្នាំ២០១៧។លើសពីនេះអង្គរសង្ក្រាន្តកំពុងតែក្លាយជាព្រឹត្តិការណ៍គំរូមួយសម្រាប់ខេត្តដ៍ទៃទៀតប្រារព្ឋឡើងដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

លោកសុខ សប្បាយណា ប្រធានលេខាធិកាដ្ឋានក្រុមការងារប្រតិបត្តិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានលើកឡើងដែរថាអង្គរសង្ក្រាន្តប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦មេសាឆ្នាំ២០១៨នឹងមានកម្មវិធីជាច្រើនដែលនឹងបង្ហាញពីអរិយធម៌ វប្បធម៌ ទំនៀមទំលាប់និង្រពៃណីជាតិ។យើងមានកម្មវិធីមហោស្រពវប្បធម៌បុរាណ ក្រោមទិដ្ឋភាពកម្មវិធីល្ខោនព្រះរាជទ្រព្យរឿង”មហាវេស្សន្តរជាតក”ដកស្រង់ចេញពីគម្ពីទសជាតក។លើសពីនេះមានកម្មវិធីភូមិខ្ញុំ កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ កម្មវិធីព្រៃប្រសិទ្ឋី កម្មវិធីសហស្សវិចិត្រវាយនា កម្មវិធីភូមិអាហារនៃក្តីស្រឡាញ់ កម្មវិធីទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្តនិងកម្មវិធីគុណល្បុក្កតោជាដើម ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print