កាលពីថ្ងៃទី៥ខែមីនាមហាវិទ្យាល័យ Utica នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បានជម្លៀសនិស្សិតចេញជាបន្ទាន់ដើម្បី រកកន្លែងលាក់ខ្លួនក្រោយពេលទទួលរងការគំរាមកំហែងវាយប្រហារ។
មន្ត្រីសន្តិសុខអាមេរិក ក្រោយទទួល បាន នូវព័ត៌មាននេះបានក៏បានបញ្ជូនកម្លាំងទៅកាន់កន្លែងកើតហេតុភ្លាមៗដើម្បីជម្លៀសសិស្ស និស្សិត ទៅកាន់កន្លែងមានសុវត្ថិ ភាព ។ តាមការលើកឡើងរបស់ថ្នាក់ដឹកនាំសាលារៀន បានបញ្ជាក់ថា មានការ ហៅ ទូរស័ព្ទពីរលើកទៅកាន់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ Gordonស្ថិតនៅក្នុងសាលា Utica ដោយមានខ្លឹមសារគំរាមវាយ ប្រហារ។
តាមការប្រកាសរបស់សាលារៀនខាង លើ នៅលើបណ្តាញ Twitter ថា នេះជា ការគំរាមកំហែង ប្រកបដោយគ្រោះថ្នាក់។ ក្រោយការគំរាមខាងលើ ក្រុមអ្នកឯកទេស សន្តិសុខ បានបើកការស្រាវជ្រាវ ដើម្បី បញ្ជាក់ឲ្យបានច្បាស់លាស។
ការបាញ់ប្រហារនៅក្នុងសាលារៀន អាមេរិក គឺជាប្រធានបទក្តៅបំផុត រយៈពេល ចុងក្រោយនេះ ដោយសារតែមានការ បាញ់ប្រហារជាច្រើនលើកបានកើតឡើង បង្ករក្តីបារម្ភយ៉ាងខ្លាំងដល់អាណាព្យា បាលសិស្ស។
ពលរដ្ឋជាច្រើន ក្នុងនោះមានសិស្ស សាលាផង បានធ្វើបាតុកម្ម ស្នើឲ្យរដ្ឋាភិ បាលអាមេរិក មានវិធានការទប់ស្កាត់និងគ្រប់គ្រង ការប្រើប្រាស់កាំភ្លើងដោយសេរី បង្កឲ្យមានការបាញ់បោះពាសវាលពាសកាលសម្លាប់មនុស្សស្លូតត្រង់ជាច្រើនជាពិសេសគឺសិស្សសាលាតែម្តង៕ ម៉ែវ សាធី