ខេត្តស្វាយរៀង ៖ ជនសង្ស័យជាប្ដីត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ភ្លាមៗខណះដែលមកពីរាជធានីភ្នំពេញមករករឿងនិងបានប្រើហឹង្សាវាយទៅលើប្រពន្ធបណ្ដាលអោយរងរបួសជាដំណំ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី៥ខែមិនាឆ្នាំ២០១៨ស្ថិតក្នុងភូមិស្វាយតាភ្ល៉ឃុំបាសាក់ស្រុកស្វាយជ្រំ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយកាសែតនគរវត្តដឹងថាជនសង្ស័យជាប្ដីដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះអ៊ឹម ទ្បុងអាយុ35ឆ្នាំមុខរបររត់ម៉ូតូឌុបមានស្រុកកំណើតនៅភូមិថ្លុកវាយទី2 ឃុំក្រសាំងស្រុករមាសហែកខេត្តស្វាយរៀង។
ចំណែកស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ សោម ស៊ីណាត អាយុ36ឆ្នាំមុខរបរកម្មការិនីរោងចក្រនៅទីកក្រុងភ្នំពេញខណះ
មានស្រុកកំណើតនៅភូមិស្វាយតាភ្ល ឃុំបាសាក់ស្រុកស្វាយជ្រំ។
បើតាមស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចគាត់និងប្ដីបានរស់នៅផ្ទះជួលរាជធានីភ្នំពេញខណះគាត់បម្រើការងាររជាកម្មការិនីរោងចក្រចំណែកប្ដីជាអ្នករត់ម៉ូតូដើម្បីបានប្រាក់កំរៃខ្លះចិញ្ចឹមក្រុមគ្រួសារដោយពីមុនស្រឡាញ់ល្អូកល្អើនគ្នាណាស់បាត់មុខមិនបាន។
ប្រភពបន្តថាស្រាប់តែរយះពេលប៉ុន្មានថ្ងៃនេះប្ដីចេះតែរករឿងនិងប្រចណ្ឌ័និងប្រុសផ្សេងយ៉ាងខ្លាំងទោះបីរូបនាងនិយាយបកស្រាយយ៉ាងណាក៏ដោយនៅតែមិនស្ដាប់លុះនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៤ខែមិនាឆ្នាំ២០១៨ក៏មានជម្លោះនិងគ្នាស្រាប់តែប្ដីបានយកឈើអំបូសមក
វាយទៅលើខ្លួនប្រាណភ្លៅ កំភួនជើងជនបណ្តាលអោយរងរបួសមានស្នាកស្នាមជាំហើមយ៉ាងដំណំ។
ប្រភពបន្តថាក្រោយពីបានប្រើហឹង្សាវាយមកលើរូបនាងនៅព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ២០១៨ក៏ប្រញាប់ប្រញាលរត់មកស្រុកកំណើតនៅឃុំបាសាក់វិញលុះនៅម៉ោង លុះដល់ថ្ងៃ១២ថ្ងៃត្រង់ស្រាប់តែប្ដីមកតាមរករឿងដល់ស្រុកនិងបានវាយមកលើរូបនាងចំនួន២ដៃនិងបានចោទប្រកាន់ថារត់ចេញពីផ្ទះមិនបានប្រាប់ដំណឹងទៅវិញ។
ក្រោយកើតហេតុនាងក៏បានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនគរបាលប៉ុស្ត័ឃុំបាសាក់ក្នុងករណីប្រើហឹង្សានិងបានឃាត់ខ្លួនបុរសជាប្ដីដើម្បីសាកសួរ។
បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័ខាងលើនិងបានកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕