ទំនងបែកថ្នាំទាញកាំបិតផ្គាក់កាប់ដាច់កដៃមេប៉ុស្តិ៍ព្រែកព្នៅបង្កការភ្ញាក់ផ្អើលដល់អ្នកក្បែរខាង

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់​​ត្រូវ​​ឃាត់ខ្លួន ក្រោយ​ពី​ធ្វើ​សកម្មភាព​កាប់​​ប្រហារទៅ​​លើលោក​​មេ​ប៉ុស្តិ៍​នគរបាល​ព្រែក​ព្នៅ​ម្នាក់ បណ្តាល​ឱ្យរងរបួស​ដាច់​.ក​ដៃ​​​ម្ខាង ខណៈលោកចូលទៅអន្តរាគមន៍ ក្នុងពេលជនសង្ស័យរូបនោះបង្កហិង្សាក្នុងគ្រួសារកាល​ពី​​វេលា​ម៉ោង​១០​ព្រឹក ​ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ស្ថិត​ត្រង់​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ លើ​ផ្លូ​វ​ជាតិ​លេខ​៥ ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជ​ធានី​​ភ្នំពេញ ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​អំ ដា​លី​ន អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទី​លំ​នៅ​ក្នុងភូមិ​កើតហេតុ​ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ​អ៊ឹម រិ​ទ្ធី អាយុ​៣៦​ឆ្នាំ ជា​នាយ​ប៉ុស្តិ៍នគរបាល​ព្រែក​ព្នៅ​ស្តីទី មាន​ទី​លំ​នៅ​​ក្នុង​ភូមិក​ណ្តាល​ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅរបួសដាច់​.​កដៃ​ខាងឆ្វេង​។

ជនសង្ស័យ​ខាងលើ គឺជា​មនុស្ស​ញៀន​ថ្នាំ​ ហើយ​ត្រូវ​ក្រុមគ្រួសារបញ្ជូនទៅមណ្ឌលកែ ប្រែប្រភពបានអោយដឹងថា ក្រោយមក ​ជនសង្ស័យ​រូប​នេះបាន​ប្រើ​ល្បិច​ធ្វើ​ជា​ឈឺ ​ឱ្យ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ស្រាប់​តែ​បាន​រត់គេច​ខ្លួន​បាត់ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ ជន​នេះ​បាន​មក​រករឿង​ក្រុម​គ្រួសារ​​យ៉ាង​​ខ្លាំង ហើយ​ក៏​​មាន​អ្នក​ជិត​ខាង​ជួយ​​រាយការណ៍​​ទៅ​កម្លាំង​សមត្ថកិច្ច ទើបត្រូវលោក​​មេ​ប៉ុស្តិ៍​ដែល​ជា​ជន​រង​គ្រោះ ​ដឹកនាំ​កម្លាំង​ចុះទៅ​​អន្តរាគមន៍​នៅផ្ទះ​កើតហេតុ​ ។ គ្រាន់តែ​ក្រឡេក​ឃើញ​ កម្លាំង​សមត្ថកិច្ចភ្លាម​ ជន​នោះ​ក៏​ទាញ​កាំបិត​ដេញ​កាប់​រហូត​ត្រូវ​ជន​រង​គ្រោះ​រង​របួស​តែ​ម្តងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ ៕ ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print